**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីនាំយកស្បៀងនិងភេសជ្ជៈ ផ្តល់ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ចំនួន២ នៅជាប់ព្រំដែនសម្រាប់ជួយដល់ប្រជាជនភៀសសឹក និងប្រើប្រាស់តាមការចាំបាច់

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា នាំយកស្បៀងនិងភេសជ្ជៈ មួយចំនួនសម្រាប់ផ្តល់ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន២ នៅជាប់ព្រំដែន គឺខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាជនភៀសសឹក និងប្រើប្រាស់តាមតម្រូវការចាំបាច់។

សូមជម្រាបជូនថា អំណោយដែលកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាលផ្តល់ជូនក្នុងឱកាសនេះរួមមានដូចខាងក្រោម៖
-ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស)។ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ភួយចំនួន ២.០០០ភួយ។
-ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស)។ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ភួយចំនួន ១.០០០ភួយ៕

អត្ថបទដែលជាប់ទាក់ទង