**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

អាជ្ញាធរខេត្តសៀមរាប ជំរុញប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យនៅតាមផ្ទះ និងតាមទីសាធារណៈ

សៀមរាប៖ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកានេះលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ជំរុញប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យនៅតាមផ្ទះ ទីសាធារណៈ និងបន្តអនុវត្តការធ្វើអនាម័យបរិស្ថាន ជាប្រចាំនៅតាមភូមិឋាន អាជីវកម្មដ្ឋាន សាលារៀន វត្តអារាម ទីផ្សារ និងតាមទីសាធារណៈ ដោយគិតថា «សៀមរាបផ្ទះខ្ញុំ» និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងអស់គ្នា។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាពេលនេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្ដួចផ្ដើមធ្វើសកម្មភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការបំផុសស្មារតី និងផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ថែរក្សា ជាពិសេសការទុកដាក់សំរាមបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពរាជធានី-ខេត្ត ទូទាំងប្រទេស។

ជាមួយគ្នា លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន បានលើកទ្បើងថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តសម្រេចឱ្យបាន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានផ្ដោតលើ «ភាពស្អាត ភាពបៃតង និងចីរភាព»។

ក្នុងនោះ មន្ទីរបរិស្ថានខេត្ត ដែលជាសេនាធិការក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។

លោកបន្ថែមថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះ គឺជាសារមួយដើម្បីរំលឹក និងជំរុញឱ្យគ្រប់ភាគីទាំងអស់ បង្កើនសកម្មភាពជាក់ស្ដែងក្នុងការធ្វើអនាម័យ និងថែរក្សាបរិស្ថាន ចាប់ផ្ដើមពីទម្លាប់តូចៗរបស់បុគ្គលម្នាក់ៗ ឈានទៅដល់ការបង្កើតគ្រួសារស្អាត និងបរិស្ថានល្អប្រកបដោយនិរន្តរភាពសម្រាប់ជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង