**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

កត្តាដែលជំរុញធ្វើឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ ចំនួន២ដង ដោយសារមូលហេតុសំខាន់ៗចំនួន ៩


កោះកុង៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ មន្ទីពេទ្យស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នមន្ទីរពេទ្យស្ថិតក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ជាប្រធានមន្ទីរពេទ្យ ដោយមានបុគ្គលិកសរុបចំនួន៩៨នាក់។ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនិងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់លេខ១ (សំណុំសកម្មភាពបង្រ្គប់កម្រិត២)។

កត្តាដែលជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង កន្លងមកនេះ ដោយសារហេតុផលសំខាន់ៗចំនួន៩រួមមាន៖ ទី១ មានចក្ខុវិស័យ គោលដៅ និងបេសកកម្មច្បាស់លាស់ ,ទី២ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព, ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី៤ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងបរិស្ថាន អនាម័យ ស្អាត, ទី៥ មានការអប់រំ និងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ, ទី៦ សុខភាពសហគមន៍, ទី៧ ការទំនាក់ទំនងល្អជាមួយអាជ្ញាធម៌គ្រប់ជាន់ថ្នាក់, ទី៨ ការចូលរួមកៀគរដែគូ អភិវឌ្ឍន៍, ទី៩ ការចូលរួម និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់(ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និង សហគមន៍ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត)។

ក្នុងដំណើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងអបអរសាទរសាជាថ្មីម្តងទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងដែលទទួលជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល (CPA2) ឆ្នាំ២០២៤ ជាអង្គភាពសេវាសាធារណៈគំរូ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច និងកំពុងបន្តរួមចំណែក ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបានបង្ហាញពីឆន្ទៈ មនសិការ និងឧត្ដមភាពមន្ត្រីរាជការ ក្នុងការបម្រើសេវាសាធារណៈបានល្អប្រសើរ ស្របតាមទស្សនៈនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សដ៏មានសមត្ថភាពជូនសង្គមជាតិយើងបន្តទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង