**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

បទវិភាគ៖បំពានខ្សែបន្ទាត់ក្រហមនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ពិតជានឹងរងការវាយតបតយ៉ាងម៉ឺងម៉ាត់មិនខាន

នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា ប្រសិនបើតៃវ៉ាន់មានរឿង នោះវាអាចនឹងបង្កើតទៅជា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន” កងស្វ័យការពារនឹងអាចអនុវត្តសិទ្ធិស្វ័យការពារ ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំជប៉ុនបានបង្ហាញពីមហិច្ឆតាចង់ជ្រៀតជ្រែកបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងអាវុធ បន្ទាប់ពីជប៉ុនទទួលបរាជ័យក្នុងសង្គ្រាមរយៈពេល៨០ឆ្នាំកន្លងមក ដែលមានឥរិយាបទដ៏អាក្រក់គួអោយស្អប់ខ្ពើម និងមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិងនឹងពាក្យសំដីបង្ករឿងដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងយ៉ាងកម្រោល និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរក្នុងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងការបំផ្លេចបំផ្លាញគ្រឹះមូលដ្ឋាននៃទំនាក់ទំនងការទូតរវាងចិននិងជប៉ុន ប្រទេសចិនបានលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងខ្លាជាច្រើនលើកចំពោះភាគីជប៉ុន ។ នៅថ្ងៃទី១៣ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដោយបានគូសបញ្ជាក់ថា អ្នកណាដែលហ៊ានជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនទោះក្នុងទម្រង់ណាមួយក្តី ក៏ចិនមុខជានឹងតបតយ៉ាងខ្លាំងក្លាបំផុត! ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀត ឱ្យជប៉ុនគិតពិចារណាឡើងវិញពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពាន លុបចោលការលើកឡើងដ៏អាក្រក់របស់ខ្លួន។ បើមិនដូច្នោះទេ ជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ ។ និយាយចំពោះប្រជាជនទូទៅ ការលើកឡើងរបស់ជប៉ុនស្តីពី “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់” បានធ្វើឱ្យអ្នកផងមានការរំឭកឡើងវិញពីការចងចាំដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រ ។ ចាប់តាំងពីឈានចូលសម័យទំនើបមក ចក្រពត្តិនិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពានបរទេសជាច្រើនលើកដោយយកលេសបែបនេះ ក្នុងនោះរួមទាំង ការបង្កឧប្បត្តិហេតុថ្ងៃទី ១៨ ខែកញ្ញា ក្រោមលេស “ការប្រើប្រាស់សិទ្ធិស្វ័យការពារ” និងបំផុសសង្គ្រាមឈ្លានពានប្រទេសចិន ដែលបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនចិននិងប្រជាជននៅទូទាំងពិភពលោក ។
ឆ្នាំនេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ឡើងវិញផងដែរ ។ ក្នុងឆ្នាំដ៏ដ៏វិសេសវិសាល ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae មិនត្រឹមតែមិនគិតពិចារណាពីទោសកំហុសក្នុងសង្គ្រាមឈ្លានពាន ផ្ទុយទៅវិញបានលើកឡើងជាថ្មីម្តងទៀតនូវអ្វីដែលហៅថា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់” ប៉ុនប៉ងជ្រៀតជ្រែកកិច្ចការនៅតំបន់ច្រកសមុទ្រតៃវ៉ាន់តាមរយៈកម្លាំងអាវុធ ។ អ្នកផងទាំងពួងមានហេតុផលចោទសួរថា រដ្ឋាភិបាលជប៉ុននឹងគោរពពាក្យសច្ចា ស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ? ឬក៏នឹងធ្វើទង្វើខុសឆ្គងដូចក្នុងអតីតកាល ?
នៅក្នុងប្រទេសជប៉ុន ការធ្វើអធិប្បាយរបស់លោកស្រី Takaichi Sanae ដែលបានបង្ករឿងហេតុពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានរងការស្តីបន្ទោសជាទូទៅក្នុងមជ្ឈដ្ឋានមតិ ។ ឥស្សរជនជាន់ខ្ពស់របស់ជប៉ុន ក្នុងនោះរួមមានទាំងលោក Hatoyama Yukio លោកIshiba Shigeru និងលោក Noda Yoshihiko អតីតនាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងការរិះគន់ព្រមៗគ្នា ។
ការស្វែងយល់ពីប្រវត្តិសាស្រ្តនិងបញ្ហាតៃវ៉ាន់ ជាការសាកល្បងចំពោះមសិការរបស់អ្នកនយោបាយនៃប្រទេសជប៉ុន ហើយពាក់ព័ន្ធដល់មាគ៌ាអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងជប៉ុនផងដែរ ។ ៨០ឆ្នាំមុន ប្រជាជនចិនបានយកឈ្នះលើអ្នកឈ្លានពានជប៉ុន ហើយបានបញ្ចប់ទន្ទ្រានកាន់កាប់របស់ជប៉ុននៅតៃវ៉ាន់ ។ បច្ចុប្បន្ននេះ អ្នកណាហ៊ានបំផ្លាញផលប្រយោជន៍ជាស្នូលរបស់ចិន និងស្រមើស្រមៃជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនទោះតាមទម្រង់ណាមួយក្តី រដ្ឋាភិបាលនិងប្រជាជនចិននឹងមិនអាចទទួលយកបានជាដាច់ខាត និងមិនអាចអត់ឱនជាដាច់ខាត !
សូមដាស់តឿន អ្នកនយោបាយជប៉ុន ចាំបាច់ត្រូវអនុវត្តយ៉ាងប្រាកដប្រជា ចំពោះឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ដែលបានកំណត់យ៉ាងច្បាស់ពីបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាតៃវ៉ាន់ ដកពាក្យសម្តីដ៏អាក្រក់របស់ខ្លួនដែលអាចបង្ករឿងក្នុងបញ្ហាតៃវ៉ាន់ជាបន្ទាន់ និងចាត់វិធានការសម្រាប់ដោះស្រាយផលអវិជ្ជមាន ដើម្បីកសាងទំនុកចិត្តអ្នកផងទាំងពួងតាមរយៈសកម្មភាពជាក់ស្តែង ។ បើជប៉ុនប្រថុយប្រថានម្តងហើយម្តងទៀតទៅលើបញ្ហាតៃវ៉ាន នោះនឹងត្រូវរងការវាយបកយ៉ាងពេញទំហឹងជាក់ជាមិនខាន !

អត្ថបទដែលជាប់ទាក់ទង