**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យបង្កើនការផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ឱ្យបានទូលំទូលាយ!

ភ្នំពេញ៖ អនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ប្រមាណ៤០០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា អនុក្រឹត្យនេះមានគោលបំណងពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរ លើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយសរបស់នគរបាលជាតិ ស្របតាមគោលការណ៍កំណែទម្រង់ និងទំនើបកម្មនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របតាមស្ថានភាពជាក់ស្តែង និងការវិវឌ្ឍរីកចម្រើន។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានចាត់ទុក អនុក្រឹត្យនេះ ថាជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រតិភាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យថ្នាក់ដឹកនាំតាមបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ព្រមទាំងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត បង្កើនការផ្សព្វផ្សាយអនុក្រឹត្យនេះ ឱ្យបានទូលំទូលាយបំផុត ដើម្បីឱ្យមន្ត្រីក្រោមឱវាទបានជ្រួតជ្រាបច្បាស់លាស់ឱ្យបានមុនដំណាច់ឆ្នាំ២០២៥។

អនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន ៩ជំពូក ១៣ផ្នែក និង៣៦មាត្រា។ ជំពូកទាំងនោះរួមមាន ជំពូកទី១ បទប្បញ្ញតិទូទៅ ជំពូទី២ ឯកសណ្ឋាននគរបាលជាតិកម្ពុជា ជំពូកទី៣ សញ្ញាសម្គាល់នគរបាលជាតិកម្ពុជា ជំពូកទី៤ ទង់នគរបាលជាតិកម្ពុជា ជំពូកទី៥ បទប្បញ្ញតិដោយឡែក ជំពូកទី៦ ការផ្គត់ផ្គង់ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ជំពូកទី៧ ទណ្ឌកម្ម ជំពូកទី៨ អន្តរប្បញ្ញតិ និងជំពូកទី៩ អវសាននៃប្បញ្ញតិ។

ជាការកត់សម្គាល់ថា មាត្រា៣២ នៃអនុក្រឹត្យនេះចែងថា ជនណាដែលប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទិ្ធនូវឯកសណ្ឋាន សញ្ញាសម្គាល់ ទង់នគរបាលជាតិកម្ពុជា និងបរិក្ខាររួមផ្សំរបស់ នគរបាលជាតិកម្ពុជា ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ដោយឡែកមាត្រា៣៣ ចែងថា ការស្ដុក ការជួញដូរ ការផលិតឯកសណ្ឋាន សញ្ញាសម្គាល់ ទង់នគរបាលជាតិកម្ពុជា និងបរិក្ខាររួមផ្សំរបស់នគរបាលជាតិកម្ពុជា ដែលគ្មាន ការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ មាត្រា៣៣ដដែលបានចែងទៀតថា ការស្ដុក ការជួញដូរ ការផលិតឯកសណ្ឋាន សញ្ញាសម្គាល់និងបរិក្ខាររួមផ្សំផ្សេងទៀតរបស់អង្គភាពនគរបាលជំនាញ និងទង់របស់អង្គភាពនគរបាលជំនាញដែលគ្មានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង