**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្តម គួច ចំរើន កោតសរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឫស ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសក្នុងអត្រាជាប់ ១០០% នៃការប្រឡងបាក់ឌុប

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសក្នុងអត្រាជាប់ 100% និងជាវិទ្យាល័យដែលគ្មានអ្នកនិទ្ទេសE ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២៨ សីហា ឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរដូចនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម អភិបាលខេត្ត បន្តថា លទ្ធផលដែលទទួលបាននាពេលនេះ សូមបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងការយកចិត្តទុកដាក់ពីអាណាព្យាបាល ដែលបានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ដោយអភិវឌ្ឍន៍ទាំងចំណេះដឹង សីលធម៌ គុណធម៌ ព្រមទាំងកិច្ចខិតខំសិក្សារបស់សិស្សានុសិស្សផ្ទាល់ រហូតសម្រេចបានលទ្ធផលដែលជាទីមោទនៈនាពេលនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់សិស្សានុសិស្សទាំងអស់ ត្រូវតាំងចិត្តស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ជាធនធានមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិនាថ្ងៃខាងមុខ ដោយត្រូវជៀសឆ្ងាយពីអំពើអប្បាយមុខ ដោយឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារឱ្យទទួលបានជោគជ័យនៅពេលខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានសំណូមពរដល់ លោកគ្រូ អ្នកគ្រូ សូមបន្តរក្សាសីលធម៌ វិជ្ជាជីវៈ គរុកោសល្យ និងឥរិយាបថថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់សិស្ស។ យកចិត្តទុកដាក់ស្រាវជ្រាវ នឹងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាបាននូវគុណភាព និងនវានុវត្ត តាមរយៈការបណ្ដុះបណ្ដាល ដោយត្រូវខិតខំធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំខាងមុខ ទទួលបានលទ្ធផលល្អបន្ថែមពីនេះទៀត។

សូមបញ្ជាក់ផងដែរថា ខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ដែលមានសិស្ស ជាប់និទ្ទេស A ច្រើនជាងគេបំផុត បន្ទាប់ពីរាជធានីភ្នំពេញ។ ហើយ វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ដែលមាន អត្រាជាប់ ១០០% និងបានជ័យលាភីសិស្សនិទ្ទេស A ច្រើនជាងគេ លំដាប់ទី៩ ទូទាំងប្រទេស ស្មើនឹង ២២ នាក់៕

អត្ថបទដែលជាប់ទាក់ទង