**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនល្អ ត្រូវតែបន្តជួយគ្នាទៅវិញទៅមក និងគាំទ្រគ្នាក្នុងឆាកអន្តរជាតិគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួម វេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោក ឆ្នាំ២០២៥ HeHe Culture Forum នៅខេត្ត ជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងនាមជាបងប្អូនល្អ មិត្តដែកថែប និងមិត្តសហគមន៍ជោគវាសនារួម ចិន តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូកម្ពុជា។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនល្អ ត្រូវតែបន្តជួយគ្នាទៅវិញទៅមក និងគាំទ្រគ្នាក្នុងឆាកអន្តរជាតិ គ្រប់កាលៈទេសៈ ។

នៅក្នុងជំនួបជាមួយ លោក Shen Ming Quan លេខាបក្សក្រុងថាយចូវ និងលោកស្រី Ye Ling Jun អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ទីក្រុងថាយចូវ ដែលស្ថិតនៅក្នុងខេត្តជឺជាំង ដែលជាខេត្តដ៏មានសក្តានុពលខាងឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិត បានជម្រាបទៅភាគីមិត្តចិនថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានរយៈពេល២០០ឆ្នាំមកហើយនៅក្នុងប្រវត្តិសាស្រ្ត និងត្រូវបានបន្តពង្រឹងក្នុងយុគសម័យថ្មី ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរដែលមាន គិតចាប់តាំងពីលោកប្រធាន Mao Zedong រហូតដល់ប្រធានាធិបតី Xi Jingping និងព្រះបាទសម្តេច នរោត្តម សីហនុ រហូតដល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  សម្ដេចតេជោ ហ៊ុន សែន ប្រឋថានព្រឹទ្ធសភានិង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ទំនាក់ទំនងទាំងនោះ ស្តែងចេញ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ពាណិជ្ជកម្ម, ទេសចរណ៍ វប្បធម៌ និងការទូត។

ភាគីមិត្តចិន បានបញ្ជាក់សារជាថ្មី ថាចិន និងបន្តចូលរួមចំណែកជួយប្រទេសកម្ពុជា តាមរយៈការជំរុញអ្នកវិនិយោគ ទាំងឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។

ឯកឧត្តមប្រធានគណៈប្រតិភូ និងមិត្តចិន បានផ្លាស់ប្តូរព័ត៌មានអំពី ផលិតផលកសិកម្មសក្តានុពល របស់ក្រុងថាយចូវ និងប្រទេសកម្ពុជា។ ផលិតផលកសិកម្មល្បីឈ្មោះនៅទីក្រុង ថាយចូវ មានដូចជាផ្លែក្រូច និងផ្លែឥឡឹក រីឯកម្ពុជា មានដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទី ស្វាយ ចេក និងទុរេនជាដើម៕

អត្ថបទដែលជាប់ទាក់ទង