**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្ដម សុខ វាសនា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង

ភ្នំពេញ÷នៅព្រឹកថ្ងៃសុក្រ ១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ នព្វមាសរយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលប្រារព្ធនៅសាលាស្រុកពោធិ៍រៀង។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ, ប្រធាននិងសមាជិកក្រុមប្រឹក្សារស្រុក, គណៈអភិបាលស្រុក និងនាយករដ្ឋបាល, ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាននារីឃុំ, នាយប៉ុស្តិ៍រដ្ឋបាល និងមណ្ឌលសុខភាព,ស្មៀនឃុំ និងជំនួយការរដ្ឋបាល,មន្រ្តីរដ្ឋបាលស្រុក ប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែល។

ជាកិច្ចចាប់ផ្ដើម លោក យស ស៊ីណាត អភិបាលស្រុក ឡើងអានរបាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ យ៉ាងលំអិតជូនគណៈធបតី និងអង្គពិធីជ្រាប។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្ដម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន និងសម្ធិផលនានាគ្រប់វិស័យរបស់ស្រុកនាពេលកន្លងមក។ ឯកឧត្ដមបានថ្លែងថា ដោយមានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននឹងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ត្រូវបន្តរៀបចំវេទិកាសាធារណៈ ដើម្បីជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់ពីកង្វល់ និងសំណូមពររបស់គាត់។ ការជួបទាំងនេះ ក៏ជាឱកាសផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងជាឱកាសពន្យល់បកស្រាយ និងផ្តល់ព័ត៌មានដែលចាំបាច់ និងមានអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនូវស្ថានភាពនៃការវិវត្តរបស់សង្គម រួមទាំងប្រធានបទផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មាន និងការវាយតម្លៃព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ឬព័ត៌មានញុះញង់ជាដើម ជៀសវាងការនាំមកនូវការភ័ន្តច្រឡំ ការបោកបញ្ឆោត ឬការបង្កនូវភាពវឹកវរនានា។

បន្ថែមពីនេះ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាតាមមូលដ្ឋាននីមួយៗជាមួយស្ថានភាព និងការប្រឈមនានាចំពោះមុខដូចជាគ្រោះមហន្តរាយ គ្រោះទឹកជំនន់ កត្តាសន្តិសុខសង្គម និងភូមិឃុំមានសុវត្ថិភាពជាដើម។ ទន្ទឹមនេះ សូមក្រុមការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ លើស្ថានភាពនៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរពីប្រទេសថៃ ហើយបន្តស្វែងរកការងារ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានល្អប្រសើរ។

ឯកឧត្តម ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តខិតខំ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ស្របតាមមនសិកាវិជ្ជាជីវៈ ដោយខិតខំបង្រៀនក្មួយៗ សិស្សានុសិស្ស ឱ្យអស់ពីសមត្ថភាព ដោយផ្ទេរចំណេះដឹងដែលមាន និងឥរិយាបទល្អៗ ជាគំរូដល់ក្មួយៗ ជាយុវជនស្រករក្រោយក្នុងយុគសម័យឌីជីថលនេះឱ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើឥរិយាបទល្អប្រសើរ មានសីលធម៌ និងចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា។

ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្ដម បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់លើទីតាំងបរិវេនសាលាស្រុកពោធិ៍រៀង និងការរិយាល័យច្រកចេញ-ចូលតែមួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង