**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម ស សុខា អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.មន្ទីរវិស័យទាំង៣៧ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.មន្ទីរវិស័យទាំង៣៧ក្នុងខេត្តបាត់ដំបង និងសំណេះសំណាលប្រគល់លិខិតថ្លែងអំណរគុណ ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង២៨ សីហា ២០២៥ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ពិធីប្រកាសទទួលស្គាល់ក្រុមការងារស.ស.យ.ក តាមបណ្ដាមន្ទីរវិស័យនាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តនិងលក្ខន្តិកៈរបស់ស.ស.យ.កដោយក្នុងនោះស.ស.យ.កខេត្តបាត់ដំបងបានរៀបចំកសាងកម្លាំងនិងរៀបចំជារចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់នូវក្រុមការងារស.ស.យ.កតាមមន្ទីរវិស័យសរុបបាន៣៧ មន្ទីរវិស័យ សមាជិក សមាជិកា សរុបចំនួន១ ៧១២នាក់ ស្រី៥៥២នាក់។

មានប្រសាសន៍ចូលរួមក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស.ស.យ.កខេត្តបាត់ដំបង បានគូសបញ្ជាក់ថា សមាជិក សមាជិកាគ្រួសារស.ស.យ.កទូទាំងប្រទេសបានបន្តបំពេញការងារស្ម័គ្រចិត្តរបស់ខ្លួនយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវខ្ពស់។ជាមួយគ្នានេះ ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់សមាជិក សមាជិកាគ្រួសារស.ស.យ.ក គ្រប់រូបត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីនិងឆន្ទៈក្នុងការបំពេញកិច្ចការងារស្ម័គ្រចិត្តដើម្បីជាប្រយោជន៍ដល់សង្គមជាតិតទៅមុខទៀត។

ពីវេទិកាគណៈអធិបតី ឯកឧត្តម ស សុខា មានប្រសាសន៍ថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ដោយភាពយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានប្ដេជ្ញាចិត្តបន្តគាំទ្រនូវគោលនយោបាយ និងការដាក់ចេញកិច្ចការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តជំរុញនិងការគាំទ្រដល់សមាជិក សមាជិកាគ្រប់រូបឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងការប្ដេជ្ញាក្នុងការការពារសមិទ្ធផលនានាដែលបានកើតចេញពីការធ្វើពលីកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុន និងការបន្តកសាងអភិវឌ្ឍថ្មីៗបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ដោយបន្តបេសកកម្មពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ស.ស.យ.កដែលត្រូវបានចាត់ទុកថា ជារណស្សិទូលំទូលាយរបស់យុវជនកម្ពុជាបាននិងកំពុងប្រមូលផ្ដុំយុវជនគ្រប់ទិសទីនៅក្នុងទូទាំងប្រទេសកម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ជំនឿផ្សេងៗទៀត ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងសាមគ្គីក្នុងការចូលរួមចំណែកកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព និងវឌ្ឍនភាព។

ឯកឧត្តមអនុប្រធាន គូសបញ្ជាក់ថា យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ ស.ស.យ.ក ប្រកាសប្ដេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការនានារបស់រាជរដ្ឋាភិបាល ស្ថាប័នកំពូល ស្ថាប័នជាតិពាក់ព័ន្ធទៅនឹងនយោបាយក្នុងនិងក្រៅប្រទេសជាពិសេសបញ្ហាបូរណភាពទឹកដីជាមួយនឹងរដ្ឋជិតខាង។ជាក់ស្ដែងកាលពីខែមិថុនាកន្លងទៅនេះ ស.ស.យ.ក បានរៀបចំកម្មវិធីថ្មើជើងបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិនៅក្នុងខេត្តបាត់ដំបងរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដែលជាការចូលរួមចំណែកជាខឿនការពារជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តម ស សុខា រំលេចបន្ថែមថា ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.មន្ទីរវិស័យ ទាំង៣៧ក្នុងខេត្តបាត់ដំបងដែលមានសមាជិក សមាជិកាជាង១ ៧០០នាក់ នាឱកាសនេះធ្វើឱ្យសមាជិក សមាជិកានៃស.ស.យ.កខេត្តបាត់ដំបងនិយាយដោយឡែក និងនៅក្នុងប្រទេសកម្ពុជានិយាយជារួមមានចំនួនកើនឡើង ជាពិសេសធនធានយុវជនដែលមានសក្ដានុពលបានបន្តប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយស្មារតីដឹកនាំ ព្យាយាមប្រឹងប្រែងដែលយន្តការនេះនឹងចូលរួមចំណែកក្នុងការសម្រេចបេសកកម្មរបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិរបស់យើងកំពុងជួបប្រទះនឹងបញ្ហាប្រឈមពីការឈ្លានពានជម្លោះព្រំដែនជាមួយនឹងប្រទេសជិតខាង។ជាងពេលណាទាំងអស់ប្រទេសជាតិយើងពិតជាត្រូវការជាចាំបាច់នូវកម្លាំងសាមគ្គីជាតិ ស្មារតីឯកភាពជាតិ ជាពិសេសគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់និន្នាការនយោបាយស្របតាមពាក្យស្លោក ស.ស.យ.កភាសាតែមួយ បេះដូងតែមួយ ដើម្បីចូលរួមការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានរបស់បរទេស។

ឯកឧត្តមចង់ឃើញ យុវជនស.ស.យ.ក បន្តប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងមានជំហររឹងមាំគាំទ្រដល់រាជរដ្ឋាភិបាល និងជឿទុកចិត្តនូវការដឹកនាំ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងក្រុមជ្រុលនិយម និងអំពាវនាវឱ្យមហាជន ជាពិសេសពីសំណាក់យុវជនក៏ដូចជាកម្លាំងប្រដាប់អាវុធគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង