**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ប្រធានាធិបតីវ៉េណេស៊ុយអេឡា ត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញការគំរាមកំហែងឈ្លានពានរបស់សហរដ្ឋអាមេរិក

ការ៉ាកាស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា រូបលោក ត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញការគំរាមកំហែងឈ្លានពានរបស់សហរដ្ឋអាមេរិក បន្ទាប់ពី ករណីវាយប្រហារជាបន្តបន្ទាប់ ដោយយោធាអាមេរិកលើអ្វីដែលទីក្រុងវ៉ាស៉ីនតោន ចោទថាជាទូកដឹកជញ្ជូនគ្រៀងញៀនរបស់ វ៉េណេស៊ុយអេឡា។

លោក Maduro បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ដំណើរការពិគ្រោះយោបល់ បានចាប់ផ្តើមហើយ ដើម្បីប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន ដោយស្របទៅតាមរដ្ឋធម្មនុញ្ញ និងក្នុងគោលដៅការពារប្រជាជនរបស់យើង សន្តិភាពរបស់យើង និងស្ថិរភាពរបស់យើង ប្រសិនបើ វ៉េណេស៊ុយអេឡា រងការវាយប្រហារដោយកម្លាំងពីយោធាពីចក្រភពអាមេរិក»។

ក្នុងថ្ងៃដដែលនោះ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអះអាងប្រាប់ក្រុមមន្រ្តីទូតបរទេសថា លោក Maduro បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលផ្តល់អំណាចពិសេសឱ្យរូបលោក ក្នុងនាមជាប្រមុខរដ្ឋ ដើម្បីធ្វើការលើបញ្ហា ការពារជាតិនិងសន្តិសុខ ក្នុងករណីសហរដ្ឋអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា។ យ៉ាងណាមិញ ខាងប្រភពពីរដ្ឋាភិបាល បានប្រាប់ AFP ថា លោក Maduro មិនទាន់បានចុះហត្ថលេខាលើឯកសារទេ គឺលោកស្រីអនុប្រធានាធិបតី គ្រាន់តែបាន បង្ហាញឯកសារនោះ ដើម្បីឱ្យឃើញថា អ្វីៗគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់ ហើយលោកប្រធានាធិបតី អាចចុះហត្ថលេខានៅពេល ណាក៏បាន។

គួរបញ្ជាក់ថា លោក Maduro បានដាក់វ៉េណេស៊ុយអេឡា ឱ្យស្ថិតក្រោមសភាពប្រុងជើងការខ្ពស់ ជុំវិញការពង្រាយយោធាធំមួយ របស់អាមេរិក មកក្បែរឆ្នេរនៃប្រទេសរបស់លោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូននាវាចម្បាំងសរុប៨គ្រឿង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿង មកភាគខាងត្បូងតំបន់សមុទ្រការីបង់ (Caribbean) ក្រោមក្របខណ្ឌនៃផែនការដែលរូបលោក បានអះអាងថា ដើម្បីប្រយុទ្ធប្រឆាំងសកម្មភាពជួញដូរគ្រឿងញៀន ប៉ុន្តែជាក់ស្តែង គឺវាហាក់ដូចជាមានគោលដៅចម្បង ដាក់សម្ពាធមកលើ លោក Maduro ផ្ទាល់។ យោធាអាមេរិក បានកម្ទេចទូកសង្ស័យដឹកគ្រឿងញៀនយ៉ាងហោច៣គ្រឿង នៅតំបន់សមុទ្រការីបង់ អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់ ជាទង្វើដែលក្រុមអ្នកជំនាញ UN ថ្កោលទោសថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង