**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី (WAIPA) ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦ដោយអំពាវនាវកុំឱ្យមានជម្លោះ ព្រោះស្ត្រី និងកុមារងាយរងគ្រោះជាងគេ

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតិយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ពិភាក្សាអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ក្នុងនោះមាន សេចក្តីព្រាងសេចក្តីសម្រេច៤ ដែលកម្ពុជាបានឯកភាពសហការគាំទ្រជាមួយប្រទេសផ្តួចផ្តើម មានសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការគំាទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យនយោបាយនៅក្នុងតំបន់អាស៊ាន ផ្តួចផ្តើមឡើងដោយសភាប្រទេសម៉ាឡេស៊ី។

សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់ភាពអង់អាចដល់ស្រ្តីនិងការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់អាស៊ាន តាមរយៈសេដ្ឋកិច្ចថែទាំដែលផ្តួចផ្តើមឡើងដោយសភាប្រទេសម៉ាឡេស៊ី។

សេចក្តីព្រាងសេចក្តីសម្រេចស្តីពិការជំរុញសមភាពយេនឌ័រ តាមរយៈការលើកកម្ពស់ចំណេះជំនាញឌីជីថលដល់ស្រ្តី ដែលផ្តួចផ្តើមឡើងដោយរដ្ឋសភាប្រទេសឡាវ។

លោកជំទាវ ឡោក ខេង បានថ្លែងនៅក្នុងកិច្ចប្រជុំពីការប្តេជ្ញាក្នុងការប្រឹងប្រែងធានាថាស្ត្រី និងកុមារីនៅទូទាំងអាស៊ាន និងជុំវិញពិភពលោកអាច សម្រេចបាននូវ ដឹងពីសក្តានុពលពេញលេញរបស់ពួកគេ។

លោកជំទាវបញ្ជាក់ថា រាល់ពេលមានជម្លោះ និងវិបត្តិ ស្ត្រីនិងកុមារគឺងាយរងគ្រោះជាទីបំផុត។ ក្នុងនាមជាសមាជិកសភា មានកាតព្វកិច្ចទទួលខុសត្រូវលើរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងស្ថិរភាព។

ប្រតិភូសភាកម្ពុជា បានលើកឡើងបន្តថា ជម្លោះឈ្លានពានរបស់លើកម្ពុជា បានបង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសចំពោះស្ត្រី និងកុមារ។ ចាំបាច់ត្រូវមានវិធានការសំខាន់ៗ ដើម្បីការពារជម្លោះបែបនេះ កុំឱ្យកើតឡើងជាថ្មីម្តងទៀត។ គណៈប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថាសន្តិភាព និងស្ថិរភាពជាស្នូល។ បើគ្មានវាទេ យើងមិនអាចសម្រេចបំណងគ្រប់យ៉ាងបានឡើយ។ ការបន្តរំលោភលើបទឈប់បាញ់របស់ប្រទេសថៃ បានបំផ្លាញទំនុកចិត្ត និងហានិភ័យនៃការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលបំផ្លាញភាពជឿជាក់ និងកិត្តិសព្ទរបស់អាស៊ាន។

លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា “ក្នុងពេលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអន្តរជាតិទាំងអស់ ដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីទទួលបានសន្តិភាពសម្រាប់អាស៊ានផងដែរ។ សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅទីនេះ លើកតម្កើងគុណតម្លៃសន្តិភាព និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តជាសកល”៕

អត្ថបទដែលជាប់ទាក់ទង