**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស

សហជីពធំៗនៅកម្ពុជាអំពាវនាវដល់សង្គមស៊ីវិលមួយចំនួនកុំយកបញ្ហាប្រាក់ឈ្នួលកម្មករជាអាវុធនយោបាយរបស់ខ្លួន

ភ្នំពេញ៖សហជីពធំៗនៅកម្ពុជាបានអំពាវនាវដល់ក្រុមសង្គមស៊ីវិលមួយចំនួន កុំយកបញ្ហាប្រាក់ឈ្នួលរបស់កម្មករទៅធ្វើជាអាវុធនយោបាយរបស់ខ្លួន ពោលគឺកុំដុតឱ្យខ្លោចកុំរោចឱ្យឆៅ ខណៈការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ច សង្គមជាក់ស្ដែង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតែងតែរកវិធីរិះគន់ ឬហៅថា «កុំដុតឱ្យខ្លោច រោចឱ្យឆៅ» ជុំវិញការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦នេះ ប៉ុន្ដែពួកគាត់មិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហាសេដ្ឋកិច្ចមួយចំនួនដែលបង្កការលំបាកដល់ការដំឡើងប្រាក់ឈ្នួលកម្មករនោះទេ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាអ្នកយកចិត្តទុកដាក់ទៅលើកម្មករ សូមគិតគូរ និងពិចារណាឱ្យបានល្អិតល្អន់ជុំវិញការរិះគន់ទៅលើការដំឡើងប្រាក់ឈ្នួលដល់កម្មករ ព្រោះកន្លងមក ខ្ញុំសង្កេតឃើញមានការរិះគន់ដំឡើងបានតិច ហើយចាយមិនគ្រប់។ ត្រង់ចំណុចនេះ ពួកគាត់តែងតែយកមកធ្វើជាអាវុធសម្រាប់ដាក់បញ្ចូលធ្វើជារបៀបវារៈនយោបាយ ដើម្បីទាញយកប្រយោជន៍ពីកម្មករ»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានថ្លែងថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់ដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែទោះបើទោះការដំឡើងក្នុងកម្រិតណាក៏ដោយក៏មិនអាចផ្គាប់ចិត្តអង្គការសង្គមស៊ីវិលទាំងនោះដែរ ពោលគឺ សង្គមស៊ីវិលមួយក្តាប់តូចនោះ តែងលើកឡើងពាក្យដដែលៗជាង៣០ឆ្នាំមកហើយថា ប្រាក់ខែកម្មករឆាយមិនគ្រប់។

លោកបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួល គឺយើងមានជារៀងរាល់ឆ្នាំ បើទោះបីជាមិនបានច្រើនក៏ដោយ ប៉ុន្ដែអ្វីដែលយើងត្រូវតែគិតគូរឱ្យបានវែងឆ្ងាយជាងនេះ គឺរក្សាវិនិយោគិន និងទាញអ្នកជំនួញបរទេសមកបន្ថែមទៀត។ ខ្ញុំគិតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានគិតគូចំណុចនេះយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវការងារជូនកម្មករផង និងរក្សាកំណើនវិនិយោគិនផង»។

ចំណែកលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រូវបានវិភាគ និងគណនាលើទិដ្ឋភាពរួមទាំង ៧ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួល។ ជាក់ស្តែងការដំឡើង បានឈរនៅលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ពោលគឺកម្មករនៅតែមានស្ថេរភាពការងារ និងមានជីវភាពកាន់តែប្រសើរ ហើយថៅកែនៅតែអាចបន្តការវិនិយោគបាននៅកម្ពុជា។

លោកថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំសហជីពមួយរូបសូមអំពាវនាវដល់បងប្អូនកម្មករយើងបន្តការងារទៅតាមសមត្ថភាពរៀងៗខ្លួន ហើយសូមកុំជឿតាមការញុះញង់របស់បុគ្គលមួយក្ដាប់តូចនោះ ព្រោះពួកគេតែងតែព្យាយាមរកលេសដាក់បន្ទុកមកលើរាជរដ្ឋាភិបាល»។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំត្រីភាគីលើកទី៣ ស្តីពីការចរចាប្រាក់ឈ្នួលកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ គឺទាំងភាគីនិយោជក និងភាគីសហជីព បានឯកភាពគ្នាមិនលើកតួលេខណាមួយទេ ដោយយោងតាមស្ថានភាពបច្ចុប្បន្ន និងរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង