**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

កម្មករក្នុងវិស័យកាត់ដេរ ប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចបានជាង ៣០០ដុល្លារ

ភ្នំពេញ៖ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ។

អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖ ប្រាក់ថ្លៃសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៥ដុល្លារ ព្រមទាំងប្រាក់អតីតភាពការងារទៅតាមឆ្នាំជាដើម។ អ្នកស្រី ប្រាប់បន្តថា «បើបូកទាំងថែមម៉ោងបាន ៣០០ជាង វាអាស្រ័យលើម៉ោងយើងថែម ចាប់ពី ៣២០, ៣៣០ ទៅ ៣៤០»។

អ្នកស្រី ហួរ ចាន់ណា ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះផងនោះ បានឱ្យដឹងថា ខាងរោងចក្របានអនុញ្ញាតឱ្យអ្នកស្រី ចេញមុនម៉ោង ១៥នាទី ហើយអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជួយសម្របសម្រួលឱ្យអ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានការងារជាប់លាប់។

កម្មការិនីម្នាក់ទៀត គឺអ្នកស្រី សឹម សៅ បានប្រាប់ដែរថា ក្រៅពីប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ អ្នកស្រី ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ហើយបើបូកនឹងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាច អ្នកស្រី អាចបានប្រាក់ចំណូលលើស ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បានឱ្យដឹងថា «ខែនេះខ្ញុំបានដូចជា ៥០០ គេមានលុយបំណាច់ឆ្នាំ ខែរាល់ដងដូចជា ៣០០តិចតួច»។

អ្នកស្រី សឹម សៅ បានឱ្យដឹងបន្ថែមថា ប្ដីរបស់អ្នកស្រី ក៏ជាកម្មកររោងចក្រម្នាក់ដែរ ហើយបច្ចុប្បន្នអាចមានលទ្ធភាពឱ្យកូនបានបន្តការសិក្សាដូចគេឯងដែរ។ ជារឿងល្អមួយដែរ គ្រួសាររបស់អ្នកស្រី មិនមានការជាប់បំណុលធនាគារនោះទេ។ ដូច្នេះហើយ អ្នកស្រី អាចសល់ម៉ូតូមួយគ្រឿង និងអាចបង់រំលស់ដីឡូតិ៍ចំនួន ២ឡូតិ៍ តាមរយៈការធ្វើការងារក្នុងរោងចក្រនេះ។
ដូចគ្នាដែរ អ្នកស្រី សឹម សៅ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលឱ្យអ្នកស្រី និងបងប្អូនកម្មករ និងពលករត្រឡប់មកពីថៃមានការងារធ្វើ។

រីឯអ្នកស្រី យ៉ុង ភ័ក្រ កម្មការិនីមកពីខេត្តតាកែវ ប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នអ្នកស្រី ទទួលបានប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត និងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាចនោះ អ្នកស្រី អាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បន្ថែមថា «ខ្ទង់ ៣០០ជាង ទាល់តែយើងបូកម៉ងបានដឹងជាក់ស្ដែង…មានលុយធ្វើដំណើរ លុយស្នាក់នៅ ២ហ្នឹង ២២ដុល្លារ ហើយលុយបាយតាមយើងថែមម៉ោងចឹងណា៎»។

កម្មការិនីរូបនេះ បានលើកឡើងថា ការដែលខ្លួនទទួលបានប្រាក់ចំណូលសរុបជាង ៣០០ដុល្លារក្នុងមួយខែនេះ គឺទទួលបានសមរម្យហើយ។ អ្នកស្រី យ៉ុង ភ័ក្រ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ដោយបានសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង