**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អភិបាលខេត្តរតនគិរី៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារ:សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់

ភ្នំពេញ៖ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅភូមិល្អិនកាំងមីស ភូមិតងកាម៉ាល់ និងភូមិតងប្លេង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ ២០២៥នេះ ឯកឧត្តមញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសម្តែងនូវការអបអរសាទរ ចំពោះពុកម៉ែបងប្អូន ជាម្ចាស់ដីក្នុងភូមិទាំង៣ខាងលើ ដែលកន្លងមក បានចូលរួម
គ្រប់នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រហូតឈានដល់ដំណាក់កាលនៃការចែកប័ណ្ណនាពេលនេះ។

ឯកឧត្តមបន្តថា ការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយពិតជាផ្តល់នូវសារសំខាន់ណាស់សម្រាប់បងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃការកាន់ កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែលអាចធ្វើ បាន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារ យុវជនស្ម័គ្រចិត្ត ទោះបីមានស្ថានភាពលំបាក ភ្លៀងធ្លាក់ច្រើន ផ្លូវ រអិល និងស្ថានភាពផ្សេង ក្នុងគោលដៅជំរុញការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណ ដល់អាជ្ញាធរស្រុកអូរជុំ អាជ្ញាធរឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម និងបង្កលក្ខណៈ ងាយស្រួលដល់ក្រុមការងារនាពេលកន្លងមក។

ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងពីការដឹកនាំរបស់
រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋដោយ ផ្អែកតាមផែនការរបស់
ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ត្រឹមឆ្នាំ
២០២៥ ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែក ប័ណ្ណ បរិយាកាសគ្មានវិវាទ។

ឯកឧត្តម បានផ្តាំផ្ញើ ពោះប្រជាពលរដ្ឋ ទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានគ្រប់ៗគ្នា ចំពោះភូមិដែលបានចុះបញ្ជី និងក្បាលដីដែលបានចេញប័ណ្ណនាពេលនេះក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ត្រូវទុកដាក់ និងរក្សាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានគង់វង់ កុំឱ្យបាត់បង់ ឬខូច ត្រូវទុកកន្លែងដែលស្ងួត គ្មានសំណើម និងត្រូវធានាថាមានសុវត្ថិភាពក្នុងករណីត្រូវលក់ទិញ ឬធ្វើអំណោយបន្ត ត្រូវអនុវត្តតាមនីតិវិធីសុរិយោដី និងសៀវភៅគោលបញ្ជី ដីធ្លី ដោយត្រូវឆ្លងកាត់ការផ្ទេរកម្មសិទ្ធិ(កាត់ឈ្មោះ) តាមរយៈរដ្ឋបាលសុរិយោដី ដែលមានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈអាជ្ញាធរឃុំ ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ខេត្តរតនគិរី បានអោយដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធនៅភូមិកាម៉ាល់ ភូមិតងប្លេង និងភូមិល្អឺន
កាំងមីស ឃុំអូរជុំ ស្រុកអូរជុំនាពេលនេះ មានចំនួន១,៤៦៥
វិញ្ញាបនបត្រ ក្នុងនោះ ភូមិតាកាម៉ាល់មានចំនួន៥៩៤វិញ្ញា
បនបត្រ ស្មើ ៣៨៣គ្រួសារ។ ភូមិតងប្លេង ៩៨ គ្រួសារមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៩៦ វិញ្ញា
បនបត្រ។ ភូមិល្អឺនកាំងមីស១៦៦គ្រួសារ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤៧៥ វិញ្ញាបនបត្រ ៕
អត្ថបទនិងរូបភាព÷មន្ទីរព័ត៌មានខេត្ត

អត្ថបទដែលជាប់ទាក់ទង