**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជេីញជួបក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ដេីម្បីជួបសិក្សាឈ្វេងយល់ អំពីសភាពការណ៍ថ្មីៗ ជាមួយរដ្ឋបាលខេត្តស្វាយរៀង

ស្វាយរៀង៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញជួបក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអា ន ប្រធានប្រតិភូក្រុមសមាជិកព្រឹទ្ធសភា ដេីម្បីជួបសិក្សាឈ្វេងយល់ អំពីសភាពការណ៍ថ្មីៗ ជាមួយរដ្ឋបាលខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តមសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងលោក លោកស្រី គណៈប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងស្វាយរៀង លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុងស្រុកទាំង៨ លោកនាយកទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់លោកជំទាវប្រធានប្រតិភូ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ មាន សំអាន ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចុះមកបំពេញបេសកកម្មការងារ ដើម្បីឈ្វេងយល់អំពីសភាពការណ៍ដែលកើតមាន នៅសមរភូមិព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃដែលពាក់ព័ន្ធ នៅក្នុងខេត្តស្វាយរៀងនាពេលនេះ ដែលពិតជាបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តដាក់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងកិច្ចការឆ្លើយតប និងដោ និងដោះស្រាយចំពោះផលប៉ះពាល់នានា ជាពិសេសគឺប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យុទ្ធជនជួរមុខ និងក្រុមគ្រួសារ ដែលបណ្តាល និងជះឥទ្ធិពល ពីស្ថានភាពជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក។

ឯកឧត្តមបន្ថែមថា សភាពការណ៍ ជារួមនៅក្នុងខេត្តស្វាយរៀងមានដំណើរការជាប្រក្រតីភាពធម្មតា ទាំងនៅក្នុងការធានានិរន្តរ៍ភាព នៃការផ្តល់ សេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការ ការថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ ប្រជាពលរដ្ឋ ការកសាងសមិទ្ធផលជារូបវន្តនានា ការធ្វើទំនាក់ទំនង និងសហប្រតិបត្តិការជាមួយ ខេត្តជាប់ព្រំដែន នៃប្រទសជិតខាង និងការផ្លាស់ប្តូរពាណិជ្ជកម្មមានភាពល្អប្រសើរ ហើយ សកម្មភាពវិនិយោគឯកជនក៏នៅតែមានសន្ទុះ និងបោះជំហានទៅមុខ និងមានវឌ្ឍនភាព ជាវិជ្ជមានគួរឲ្យកត់សម្គាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង