**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២

បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការីក្រសួង អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសំណូមពររបស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ អំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានសម្ដែងនូវការដឹងគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើជើងលេខ៥២ ដែលតែងតែតស៊ូមិនរាថយ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសុខសន្តិភាពជូនជាតិ មាតុភូមិ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពគ្រប់លំដាប់ ព្រមទាំងក្រុមគ្រួសារកងទ័ពទាំងអស់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីការចូលរួមចំណែក និងការយកចិត្តទុកដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទ តាមរយៈការចង់សម្ព័ន្ធមេត្រីភាព ដោយជានិច្ចកាលតែងតែចុះជួបសំណេះសំណាល និងឧបត្ថម្ភជាសម្ភារចំបាច់ផ្សេងៗដែលអង្គភាពត្រូវការ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានប្រកាសថ្កោលទោសចំពោះការឈ្លានពានដោយខុសច្បាប់ និងដោយចេតនារបស់កងទ័ពថៃ មកលើដែនអធិបតេយ្យនៃកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងបន្តនូវស្មារតីរួបរួមជាធ្លុងមួយជាខឿនការពារជាតិដ៏រឹងមាំ និងជាខ្នងបង្អែករបស់សមរភូមិមុខ ស្របនិងពាក្យ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ” ព្រមទាំងជូនពរឱ្យវីរយុទ្ធជនជួបតែសេចក្តីសុខ និងទទួលជ័យជម្នះលើសត្រូវឈ្លានពាន ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចថ្មើរជើងលេខ៥២ រួមមាន៖ អង្ករ ៣តោន, មី ១០០កេស, ស្កសរ ២០០គ.ក្រ, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ប្រេងឆា ១៥០លីត្រ, ទឹកសុទ្ធ ៥០កេស, នំអន្សម ៥០០នំ ព្រមទាំងម៉ាស់ការពារផ្សែងពុលចំនួន ១០០០ ឈុតផងដែរ តាមសំណូមពររបស់កងពលតូចថ្មើរជើងលេខ៥២ ។ ដោយឡែកសម្រាប់ក្រុមគ្រួសារកងទ័ព ចំនួន ២៥៧គ្រួសារ ឯកឧត្ដមរដ្ឋមន្ត្រីបានប្រគល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ, ក្រម៉ា ១, សារ៉ុង ១, សាប៊ូ ១កញ្ចប់, សំឡីអនាម័យនារី ១កញ្ចប់, និងថវិការចំនួន ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង