រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំស្ដីពីការដាំបង្គោលតង់ស្យុងមធ្យម ២២គីឡូវ៉ុល ស្ថិតនៅចំណុចនាឡិការស្ទង់មេ ច្រកទ្វារព្រំដែនឡាប៉ាខេ (ស្ថិតក្នុងទឹកដីកម្ពុជា)

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការដាំបង្គោលតង់ស្យុងមធ្យម ២២គីឡូវ៉ុល ចំនួន ០១ដើម ស្ថិតនៅចំណុចនាឡិការស្ទង់មេ ច្រកទ្វារព្រំដែនឡាប៉ាខេ (ស្ថិតក្នុងទឹកដីកម្ពុជា)។
កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងនគរបាលខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគី និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សុខដុម អគាររដ្ឋបាលខេត្ត៕

