**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យបង្កើតតំបន់សេដ្ឋកិច្ចតភ្ជាប់មហាសមុទ្ទឥណ្ឌាទៅទ្វីបអាហ្វ្រិក

តូក្យូ៖ កាលពីថ្ងៃទី២០សីហា លោក ស៊ីហ្គេរូ អ៊ីស៊ីបា នាយករដ្ឋមន្ត្រីជប៉ុន បានស្នើឱ្យបង្កើតតំបន់សេដ្ឋកិច្ចតភ្ជាប់មហាសមុទ្ទឥណ្ឌាទៅទ្វីបអាហ្វ្រិក ខណៈប្រទេសនេះខិតខំពង្រឹងតួនាទីរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក ស្របពេលឥទ្ធិពលសម្ព័ន្ធមិត្តអាម៉េរិកចាប់ផ្តើមសាបរលាប ខណៈចិនជះពន្លឺកាន់តែខ្លាំងក្នុងប្លុកមួយនេះ។

សំណើនេះ គឺជាផ្នែកមួយនៃសន្និសីទអន្តរជាតិតូក្យូ ស្តីពីការអភិវឌ្ឍអាហ្វ្រិក ហៅកាត់ថា TICAD ដែលមានគោលបំណងពង្រឹងអាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ និងលើកកម្ពស់ពាណិជ្ជកម្មសេរី។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ប្រទេសជប៉ុនជឿជាក់លើអនាគតរបស់ទ្វីបអាហ្វ្រិក។ ជប៉ុនគាំទ្រ គោលគំនិតនៃតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក ដែលមានបំណងជំរុញការប្រកួតប្រជែងក្នុងតំបន់»។

លោក អ៊ីស៊ីបា បញ្ជាក់ថា គំនិតផ្តួចផ្តើមតំបន់សេដ្ឋកិច្ចមហាសមុទ្ទឥណ្ឌា-អាហ្រ្វិករបស់លោកនឹងស្ថិតក្រោមអ្វីដែលហៅថា ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ជាគោលគំនិតការទូតបរទេសរបស់ប្រទេសជប៉ុន ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សន្តិសុខ ពាណិជ្ជកម្ម និងពាណិជ្ជកម្មក្នុងចំណោមប្រជាជាតិនានា នៅក្នុងតំបន់។ គំនិតនេះត្រូវបានបញ្ជាក់ជាលើកដំបូងដោយអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ក្នុងអំឡុងពេលសន្និសីទអន្តរជាតិតូក្យូ ស្តីពីការអភិវឌ្ឍអាហ្វ្រិកឆ្នាំ២០១៦ ហើយត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាវិធានការប្រឆាំងនៃការរះឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់។

កិច្ចប្រជុំកំពូលឆ្នាំនេះ ធ្វើឡើងក្រោមស្រមោលនៃសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក និងការកាត់បន្ថយកម្មវិធីជំនួយបរទេស ដែលបានជះឥទ្ធិពលអវិជ្ជមានដល់គម្រោងអភិវឌ្ឍន៍នានានៅអាហ្វ្រិក។ ទន្ទឹមនឹងមហាយក្សចិន បាននិងកំពុងពង្រីកឥទ្ធិពលខ្លួនកាន់តែខ្លាំងចូលនៅក្នុងតំបន់ តាមរយៈគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកម្ចី។

កិច្ចប្រជុំកំពូលដែលផ្តោតលើសន្តិភាព ស្ថិរភាព សុខភាព ការប្រែប្រួលអាកាសធាតុ និងការអប់រំ មានវត្តមានចូលរួមពីសំណាក់មេដឹកនាំ និងអ្នកតំណាងមកពីប្រទេសអាហ្វ្រិកប្រហែល៥០ និងមន្ត្រីមកពីអង្គការអន្តរជាតិផ្សេងទៀត។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងនាំការវិនិយោគពីក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា និងមជ្ឈិមបូព៌ា ទៅកាន់ទ្វីបអាហ្វ្រិក។

លោក អ៊ីស៊ីបា បានឱ្យដឹងថា ប្រទេសជប៉ុន ក៏នឹងពង្រីកប្រាក់កម្ចីរហូតដល់៥,៥ពាន់លានដុល្លារក្នុងការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ទ្វីបអាហ្រ្វិក និងដោះស្រាយបញ្ហាបំណុលរបស់ពួកគេ។

លោកក៏បាននិយាយផងដែរថា ប្រទេសជប៉ុន មានបំណងផ្តល់ការគាំទ្រក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកបញ្ញាសិប្បនិមិត្តចំនួន៣ម៉ឺននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់ឌីជីថលនីយកម្ម និងបង្កើតការងារ៕

អត្ថបទដែលជាប់ទាក់ទង