**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

លោក ត្រាំ ថា កិច្ចប្រជុំជាមួយលោក ហ្សេលេនស្គី និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន បានប្រព្រឹត្តទៅយ៉ាងល្អ

វ៉ាស៉ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។

លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង លោកប្រធានាធិបតី Alexander Stubb នៃប្រទេសហ្វាំងឡង់ នាយករដ្ឋមន្រ្តី Giorgia Meloni នៃប្រទេសអ៉ីតាលី នាយករដ្ឋមន្រ្តី Keir Starmer នៃចក្រភពអង់គ្លេស អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Friedrich Merz ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អគ្គលេខាធិកាណាតូ Mark Rutte នៅក្នុងសេតវិមាន ដែលបានបញ្ចប់ទៅ ដោយនឹងមានជំនួបបន្ថែមទៀតនៅក្នុងការិយាល័យរាងពងក្រពេី»។

លោក ត្រាំ បន្ថែមថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំ យើងបានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលការធានានឹងត្រូវបានផ្តល់ពីបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។

អ្នករាល់គ្នា សប្បាយចិត្តចំពោះ លទ្ធភាពនៃសន្តិភាពសម្រាប់រុស្ស៉ី-អ៊ុយក្រែន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតី ពូទីន ហើយបានចាប់ផ្តើមការរៀបចំសម្រាប់ជំនួបពូទីន-ហ្សេលេនស្គី នៅទីតាំងកំណត់ណាមួយ។ បន្ទាប់ពីជំនួបនោះកើតឡើង យើងនឹងមានជំនួបត្រីភាគី ដែលមានប្រធានាធិបតីទាំងពីរ បូកទាំងខ្លួនខ្ញុំផង»។

តាមលោក ត្រាំ នេះគឺជាជំហានដំបូងដ៏ល្អមួយសម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលអូសបន្លាយជិត ៤ ឆ្នាំ។ អនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្រ្តីក្រសួងការបរទេស លោក Marco Rubio និងបេសកជនពិសេស លោក Steve Witkoff កំពុងធ្វេីការសម្របសម្រួលជាមួយភាគីរុស្ស៉ី និងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង