**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីដង្ហែក្បួនកាន់ទុក្ខ និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដង្ហែក្បួនកាន់ទុក្ខ និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្រុកភ្នំស្រុក ដោយមានការចូលរួមពី លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សុិញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុក លោក ជូ បុត្រ អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីសង្ឃ ព្រះសង្ឃ ប្រជាពលរដ្ឋ ដូនជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ៧០០នាក់ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណ អាស្រមលោកតា ឡាក់ មឿង ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនវិយោគ ដោយសេចក្តីស្រណោះអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារនៃសពវីរកងទ័ពគ្រប់រូប ដែលបានបាត់បង់នូវសមាជិកគ្រួសារ បាត់បង់នូវយុទ្ធមិត្តរួមអាវុធ ដ៏ឆ្នើម របស់ក្រសួងការពារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារសន្តិសុខ បម្រើជាតិមាតុភូមិ និងប្រជាជន។

យើងទាំងអស់គ្នាសូមឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ជូនដល់វីរកងទ័ពជួរមុខ ដែលបានពលី ជីវិតក្នុងសមរភូមិនាពេលថ្មីៗនេះ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារនៃសពវីរកងទ័ព ទទួលនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត។

គួរបញ្ជាក់ផងដែរថា ការជម្លោះគ្នារវាងទ័ពសៀមឈ្លានពានមកលើទឹកដីខ្មែរវាមានតែសេចក្តីទុក្ខព្រួយ ព្រោះសង្គ្រាមលើកនេះបណ្ដាលឲ្យបាត់បង់អាយុជីវិតកងទ័ព ប្រជាជនស្លូតត្រង់ បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិមត៌កដូនតា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ផ្ទះសំបែងដែលត្រូវបានកម្ទេចខ្ទេចខ្ទី និងប្រជាជនរត់ភៀសសឹកសង្គ្រាមរាប់សិបម៉ឺននាក់ គ្មានការងារធ្វើ ព្រមទាំងសិស្សសាលាគ្រប់ថ្នាក់នៅជាប់និងសមរភូមិ អាក់ខានពុំបានសិក្សារៀនសូត្រទៀតផង កម្ពុជាគ្មានមូលហេតុអ្វី ក្នុងការចាប់ផ្ដើមសង្គ្រាមតាមការចោទប្រកាន់របស់សៀមឈ្លានពាននោះឡើយ។

ជាចុងក្រោយគណៈអធិបតី និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ក៏បានរាប់បាត្រដល់ព្រះសង្ឃ ១១៦អង្គផងដែរ៕

អត្ថបទដែលជាប់ទាក់ទង