**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឯកឧត្ដម ប៉ែន កុសល្យ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមជួយមើលថែរក្សា សម្រាលទុក្ខលំបាកនានា ដល់ក្រុមគ្រួសារបងប្អូនវីរកងទ័ព ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព

ត្បូងឃ្មុំ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមជួយមើលថែរក្សា សម្រាលទុក្ខលំបាកនានា ដល់ក្រុមគ្រួសារបងប្អូនវីរកងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

មានប្រសាសន៍ណែនាំក្នុងឱកាសឯកឧត្ដមអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរកងទ័ពជួរមុខ ដែលរស់នៅក្នុងស្រុកមេមត់ ចំនួន ៥៩គ្រួសារ នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ នៅសាលជួបជុំ នៃវរសេនាតូចថ្មើរជើងលេខ២១២ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែលជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសបងប្អូនវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ពជួរមុខទាំងអស់ គ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលបន្តថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរកងទ័ព នាពេលនេះ គឺដើម្បីបានចូលរួមជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាល ក៏ដូចជាជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនវីរកងទ័ពជួរមុខ ដែលមានគ្រួសារកំពុងរស់នៅក្នុងខេត្តត្បូងឃ្មុំ ឱ្យពួកគាត់ទទួលបាននូវភាពកក់ក្តៅ មានការហូបចុកគ្រប់គ្រាន់ និងអាចកាត់បន្ថយការលំបាក ក្នុងការរស់នៅ ក្នុងរយៈពេលដ៏ចាំបាច់នេះ។

អំណោយដែល ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំយកមកប្រគល់ផ្ទាល់ចែកជូនគ្រួសារវីរកងទ័ព នាពេលនេះ ដោយក្នុង ១គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ភេសជ្ជៈ ១កេស, ត្រីខ ២យួរ, ទឹកត្រី ១យួរ, ទឹកស៉ីវ ១យួរ, ធូបមូស ៤ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ។

តាមរយៈការចុះជួបសំណេះសំណាល និងចែកអំណោយដោយផ្ទាល់ នាពេលនេះ ក្រុមគ្រួសារវីរកងទ័ព បានសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង