**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ទេស​រដ្ឋមន្ត្រី​ លី ធុជ ដឹកនាំ​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​គ្រាប់បែក​ចង្កោម​ និង​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ ដល់​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ​

ខេត្ត​ព្រះវិហារ​៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំ​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​គ្រាប់បែក​ចង្កោម​ និង​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ ដល់​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ។ ការ​អប់រំ​ផ្សព្វផ្សាយ​នេះ​ មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ កាកបាទក្រហម​កម្ពុជា​ ប្រតិបត្តិ​ករ​សកម្មភាព​មីន​ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា វត្តមានរបស់ឯឧត្តម គឺមិនមែនក្នុងនាមត្រឹមតែជាមន្ត្រីរាជការនោះទេ តែក្នុងនាមជាបងប្អូនខ្មែរមួយរូប ដែលមកចូលរួមឈឺចាប់ ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនជនភៀសសឹកទាំងអស់។ ឯកឧត្តមបន្តថា ភាពក្លាហានរបស់ពុកម៉ែ បងប្អូនជនភៀសសឹក ក្នុងការប្រឈមនឹងភាពភ័យខ្លាច ភាពអត់ធ្មត់ក្នុងអំឡុងពេលភៀសខ្លួន និងការរួបរួមគ្នានៅក្នុងអំឡុងពេលដ៏ខ្មៅងងឹតនេះ បានចាប់យកបេះដូងរបស់ជាតិខ្មែរទាំងមូល ហើយវត្តមានរបស់ឯកឧត្តម និងសហការី គឺជាការចូលរួមជាមួយបងប្អូនជនភៀសសឹកដោយផ្ទាល់ ដើម្បីជាការរួមសុខរួមទុក្ខ ជាមួយគ្នា។

ឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងថា ទាំងអស់គ្នា បានដឹងអំពីការលំបាករបស់បងប្អូនជនភៀសសឹក ដែលបានចាកចោលផ្ទះសំបែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូន ចៅ តាយាយចាស់ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច ដែលអាចយកតាមខ្លួនបាន ហើយនៅពេលស្ថានភាពបានធូរស្រាល បងប្អូនជនភៀសសឹកនឹងអាចត្រលប់ទៅផ្ទះសំបែងខ្លួនវិញ ប៉ុន្តែត្រូវចងចាំថា គ្រោះថ្នាក់ដែលបន្សល់ទុកដោយសង្គ្រាមនេះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ។

ឯកឧត្តមបណ្ឌិតលើកឡើងផងដែរថា ការអប់រំអំពីហានិភ័យនៃអាវុធជាតិផ្ទុះថ្ងៃនេះ គឺមិនមែនត្រឹមតែជាការបង្រៀនមេរៀននោះទេ តែវាគឺជាការការពារអាយុជីវិត ជាការផ្តល់ចំណេះដឹងដើម្បីការពារអាយុជីវិតពុកម៉ែ បងប្អូន និងកូនចៅតូចៗរបស់យើង។ សំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាសពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ ប៉ុន្តែប្រសិនបើពុកម៉ែ បងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន ហើយអ្វីដែលបងប្អូនជនភៀសសឹក បានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះ នឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន។

ឯកឧត្តម បានជម្រាបដល់បងប្អូនជនភៀសសឹកដែរថា ទោះបីបាត់បង់អ្វីៗជាច្រើន ប៉ុន្តែមិនត្រូវបាត់បងសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរស់នៅដោយសន្តិភាព និងសិទ្ធិវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ ដោយគ្មានការភ័យខ្លាចនោះទេ។ យើងអាចចាប់ផ្តើមជីវិតរបស់យើងជាថ្មី យើងអាចសាងសង់ផ្ទះរបស់យើងឡើងវិញ ប៉ុន្តែដំបូងបង្អស់ យើងត្រូវចាប់ផ្តើមយល់ដឹងអំពីអាវុធជាតិផ្ទុះទាំងនេះ ហើយសំខាន់បំផុត គឺចាប់ផ្តើមពីពុកម៉ែ បងប្អូន កូនក្មួយនៅទីនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការនឹករំលឹកដល់វីរកងទ័ពដ៏មោះមុត ដែលកំពុងឈរនៅសមរភូមិជួរមុខ ស៊ូទ្រាំរងការវាយប្រហារ ដើម្បីការពារយើងទាំងអស់គ្នា ការពារទឹកដីជាទីស្រលាញ់របស់យើង ការពារផ្ទះសំបែងរបស់យើង និងការពារអនាគតរបស់យើងទាំងអស់គ្នា។ វីរកងទ័ពរបស់យើងអាចរងគ្រោះថ្នាក់ អាចបាត់បង់ជីវិត តែវីរកងទ័ពរបស់យើង នៅតែរក្សាបានមោទនភាពជាតិ កិត្តិយស និងមិនចុះចាញ់ជាដាច់ខាត។

ឯកឧត្តមគូសបញ្ជាក់ថា កម្លាំងតស៊ូ និងការរួបរួម ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺកើតចេញពីទស្សនវិស័យ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវគោលនយោបាយសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលជាច្រើនតសវត្សរ៍ និងបង្កើតបានអនាគតរុងរឿងមួយ ជូនដល់កម្ពុជាយើង។ ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តថែរក្សាកេរដំណែលសន្តិភាពនេះ និងបន្តដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្តីមេត្តា និងធានាមិនបោះបង់ប្រជាជនខ្មែរណាម្នាក់ចោលឡើយ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនបានមកដោយស្រួលនោះទេ សន្តិភាពត្រូវមានការការពារដោយភាពក្លានហាន និងប្រាជ្ញាវាងវៃ ហើយកម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានលក្ខណៈសម្បត្តិសំខាន់ ទាំងពីរនេះ»។

ឯកឧត្តមថ្លែងបន្ថែមថា បទឈប់បាញ់នេះ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ហើយយើងត្រូវរក្សាវាឱ្យបានល្អ ហើយយើងនឹងកសាងឡើងវិញ តែត្រូវកសាងដោយយកចិត្តទុកដាក់ ប្រាជ្ញាវាងវៃ និងក្តីស្រលាញ់។

ឯកឧត្តម បានរំលឹកដក់អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលថា «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃជីវិត» ហើយវត្តមានរបស់ឯកឧត្តម និងក្រុមការងារទាំងអស់នៅថ្ងៃនេះ គឺជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថាបងប្អូនជនភៀសសឹក នឹងត្រលប់ទៅរស់នៅដោយសុខសន្តិភាពជាថ្មី។

ឯកឧត្តមបញ្ជាក់ជាថ្មីថា ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងអាជ្ញាធរ មីន និងរួមទាំងឯកឧត្តមផ្ទាល់ នឹងមិនបោះបង់បងប្អូនជនភៀសសឹកចោលនោះទេ ហើយនឹងបន្តនៅជាមួយគ្នា ដើរជាមួយគ្នា និងបន្តការងារជាមួយគ្នា រហូតគ្រប់ក្រុមគ្រួសារទទួលបានសុវត្ថិភាព ផ្ទៃដីទាំងអស់ត្រូវបានបោសសម្អាត ហើយកូនចៅរបស់យើង អាចរត់លេងដោយមិនមានភាពភ័យខ្លាច។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី សម្តែងនូវក្តីសង្ឃឹមថា ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់បងប្អូនជនភៀសសឹក នឹងប្រកបដោយសុវត្ថិភាព និងសូមឱ្យចំណេះដឹងដែលទទួលបានថ្ងៃនេះ ការពារអាយុជីវិតរបស់បងប្អូន និងអាយុជីវិតមនុស្សជាទីស្រលាញ់របស់យើង៕

អត្ថបទដែលជាប់ទាក់ទង