**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យ និងឆ្លើយតបផលប៉ះពាល់គ្រោះមហន្តរាយលើហេដ្ឋារចនាសម្ព័ន្ធជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យ និងឆ្លើយតបផលប៉ះពាល់គ្រោះមហន្តរាយលើហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍បូកសរុបលទ្ធផលរបស់លេខាធិការដ្ឋាន ដោយផ្ដោតសំខាន់លើរចនាសម្ព័ន្ធ និងយន្ដការអនុវត្តការងាររបស់លេខាធិការដ្ឋាន និងសកម្មភាពដែលបាននិងកំពុងអនុវត្ត។ជាលទ្ធផលបង្ហាញថាផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះមហន្ដរាយធម្មជាតិលើហេដ្ឋារចនាសម្ព័ន្ធជនបទនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទក្នុងឆ្នាំ២០២៤ មានការថយចុះ បើប្រៀបធៀបផលប៉ះពាល់ដែលមានក្នុងឆ្នាំ២០២៣ និង ២០២៤ កន្លងមក។

បន្ទាប់បានស្ដាប់របាយការណ៍ និងមតិចូលរួមរបស់សមាជិកអង្គប្រជុំរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត ដែលបានបំពេញការងារយ៉ាងសកម្ម និងឆ្លើយតបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីឱ្យការអនុវត្តតួនាទី ភារកិច្ចរបស់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង និងក្រុមការងារនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាអាទិ៍: លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវត្រួតពិនិត្យ និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, លេខាធិការដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត ត្រូវរៀបចំផែនទីតំបន់ហានិភ័យនៃគ្រោះមហន្ដរាយ ដែលកើតមាននៅតាមខេត្តនីមួយៗឱ្យបានច្បាស់លាស់ និងត្រៀមលក្ខណៈប្រកបដោយបុរេសកម្ម ដើម្បីឆ្លើយតបដឿស្រាយផលប៉ះពាល់ដែលកើតចេញពីហានិភ័យនានាឱ្យបានទាន់ពេលវេលា, សូមបន្ដយកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យ លើការងារគ្រោះមហន្ដរាយនានា នៅតាមរាជធានី ខេត្តទាំង២៥ ស្របតាមគោលការណ៍ “រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ” ៕

អត្ថបទដែលជាប់ទាក់ទង