**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

លោក ត្រាំ យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ដែលរួមមាន ការទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាថ្នូរនឹងការបន្ថយពន្ធមកត្រឹម១៩ភាគរយ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃអង្គារទី១៥កក្កដាថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលរួមមាន ការទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាថ្នូរនឹងការបន្ថយពន្ធមកត្រឹម១៩ភាគរយ។

លោក ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តទិញថាមពលរបស់អាម៉េរិកចំនួន១៥ពាន់លានដុល្លារ ផលិតផលកសិកម្មអាម៉េរិកចំនួន៤,៥ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន៥០គ្រឿង។

បុរសសេដ្ឋកិច្ចរូបនេះអះអាងថា ជាលទ្ធផល ពន្ធ៣២ភាគរយលើទំនិញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងធ្លាក់ចុះដល់១៩ភាគរយ ខណៈការនាំចេញរបស់អាម៉េរិកទៅកាន់ប្រទេសឥណ្ឌូណេស៊ីនឹងមិនមានទាំងពន្ធគយ និងរបាំងមិនមែនពន្ធ។ កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីលោក ត្រាំ បាននិយាយជាមួយលោក ប្រាបូវ៉ូ។

លោក ត្រាំ បានរៀបរាប់ថា ៖«កិច្ចព្រមព្រៀងដ៏សំខាន់នេះ បើកទីផ្សារទាំងមូលរបស់ឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាម៉េរិកជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ជាលើកដំបូងដែលមិនធ្លាប់មាន អ្នកចិញ្ចឹមសត្វ កសិករ និងអ្នកនេសាទរបស់យើងនឹងមានសិទ្ធិចូលប្រើប្រាស់ពេញលេញទៅកាន់ទីផ្សារឥណ្ឌូណេស៊ីជាង២៨០លាននាក់»។ ឥណ្ឌូណេស៊ីជាប្រទេសទី៣ បន្ទាប់ពីចក្រភពអង់គ្លេស ចិន និងវៀតណាម ក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ លើសាកលលោក។

លោក ស៊ូស៊ីវីចូណូ មូហ្គីយ៉ាសូ (Susiwijono Moegiarso) មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងសារជាអក្សរថា៖«យើងកំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌូណេស៊ី ដែលនឹងពន្យល់ពីទំហំនៃពន្ធទៅវិញទៅមកសម្រាប់ឥណ្ឌូណេស៊ី រួមទាំងកិច្ចព្រមព្រៀងពន្ធគយ មិនមែនពន្ធគយ និងការរៀបចំពាណិជ្ជកម្ម។ យើងនឹងជូនដំណឹងដល់សាធារណជនក្នុងពេលឆាប់ៗនេះ»។

ឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលទី២៣របស់អាម៉េរិក។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក សហរដ្ឋអាម៉េរិក និងឥណ្ឌូណេស៊ី បានជួញដូរទំនិញប្រមាណ៣៨,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ។ សហរដ្ឋអាម៉េរិក បានរាយការណ៍ពីឱនភាពពាណិជ្ជកម្មទំនិញចំនួន១៧,៩ពាន់លានដុល្លារជាមួយប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំនោះ៕

អត្ថបទដែលជាប់ទាក់ទង