**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

លោក Marco Rubio នឹងជួបជាមួយលោក Wang Yi ក្នុងទីក្រុងគូឡាឡាំពួ ដែលនេះនឹងក្លាយជាជំនួបទល់មុខលើកដំបូងរវាងប្រមូខការទូតទាំង២

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ដែលនេះនឹងក្លាយជាជំនួបទល់មុខលើកដំបូងរវាងប្រមូខការទូតទាំង២។

លោក Marco Rubio បានធ្វើដំណើរទៅដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់អាស៊ី ចាប់តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន។

មុនជួបលោក Wang Yi លោក Rubio ក៏បានជួប រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅគូឡាឡាំពួរួចហើយដែរកាលពីថ្ងៃព្រហស្បតិ៍។

ដំណើរទស្សនកិច្ចរបស់លោក Rubio គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងស្ដារការផ្តោតជាថ្មីរបស់សហរដ្ឋអាមេរិកលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋបាលលោក ត្រាំ កំពុងជាប់រវល់នឹងសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។ លោក Rubio នឹងត្រូវចូលរួមកិច្ចប្រជុំអាស៊ីបូព៌ា និងវេទិកាអាស៊ាននៅថ្ងៃសុក្រនេះ ដោយមានការចូលរួមផងដែរពីសមាភាគីរបស់លោកមកពីជប៉ុន ចិន រុស្ស៉ី អូស្ត្រាលី ឥណ្ឌា និងសហភាពអឺរ៉ុប។

តាមក្រុមអ្នកវិភាគ អំឡុងទស្សនិច្ចរបស់លោក លោក Rubio នឹងសម្លឹងរកឱកាសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងបង្ហាញថាអាមេរិកនៅតែជាដៃគូដ៏ល្អប្រសើរជាងចិន ដែលជាគូប្រជែងយុទ្ធសាស្ត្រដ៏ធំមួយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ជំនួបរវាងលោក Rubio និងលោក Wang Yi កើតមានឡើងចំពេលភាពតានតឹងពាណិជ្ជកម្ម ដោយចិននៅក្នុងសប្ដាហ៍នេះបានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការដំឡើងពន្ធលើ ទំនិញចិននៅខែក្រោយនេះ។ ចិនក៏បានព្រមានចាត់វិធានការសងសឹកផងដែរ ចំពោះប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីផាត់ចិនចេញពី ខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង