**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

លោក វ៉ាង យី ពោលទៅកាន់សមភាគីថៃថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួលប្រកបដោយភាពស្ថាបនាសម្រាប់ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពនៃប្រទេសកម្ពុជា-ថៃ

ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានពោលទៅកាន់សមភាគីថៃថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួលប្រកបដោយភាពស្ថាបនាសម្រាប់ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពនៃប្រទេសកម្ពុជា-ថៃ។

ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី១០កក្កដា។

រដ្ឋមន្ត្រីការបរទេសជើងចាស់របស់ចិនរូបនេះ បានអះអាងថា ប្រទេសចិននឹងរក្សាគោលជំហរប្រកបដោយ[«គោលបំណង និងយុត្តិធម៌»] លើជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយលោកសង្ឃឹមថា ប្រទេសអាស៊ីអាគ្នេយ៍ក្បែរខាងទាំងពីរនឹងធ្វើការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព។

តើសន្តិភាពតាមព្រំដែនកម្ពុជា-ថៃអាចនឹងមានសង្ឃឹមដែរឬទេ ខណៈយោធាថៃនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដី ប្រាសាទបុរាណខ្មែរម្ដងហើយម្ដងទៀតនោះ? គេដឹងថា ចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទាំងជាមួយថៃ និងកម្ពុជា។

យ៉ាងណា កម្ពុជាជាមិត្តដែកថែបរបស់ចិន និងជាគ្រាប់គុជដ៏មានសារសំខាន់មិនអាចខ្វះបាននៅក្នុងទីតាំងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ដ៏មានសក្តានុពលមួយនេះ។ រដ្ឋធានីប៉េកាំង និងរាជធានីភ្នំពេញ បានបង្ហាញភក្ដីភាពលើចំណងការទូតក្នុងរយៈពេល៦៧ឆ្នាំ ដោយបានដំឡើងទំនាក់ទំនង ភាពជា ដៃគូ សហប្រតិបត្តិការ ជា យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ នាកំលុង ខែធ្នូ ឆ្នាំ ២០១០ បន្ទាប់ពីសម្តេច តេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា បាន អញ្ជើញ ទៅបំពេញ ទស្សនកិច្ច នៅ ប្រទេស ចិន។ ទន្ទឹមនោះ ការប្រាស្រ័យ ទាក់ទង រវាងប្រមុខរាជ/រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជា ក្នុង តំបន់ កាន់តែ មាន ភា ព ជិតស្និទ្ធ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។

តាមរយៈទំនាក់ទំនងដ៏ល្អខាងលើនេះហើយ ទើបបានជារដ្ឋមន្រ្តីការបរទេសចិន និងរដ្ឋមន្រ្តីការបរទេសថៃ ទំនងជាយករឿងរ៉ាវជម្លោះព្រំដែនកម្ពុជា.ថៃមកជជែកគ្នាស្ងាត់ៗ ដើម្បីស្វែងរកវិធីដោះភាពទាល់ច្រកនៃបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះ។ តើអាចទៅរួចដែរទេ ដែលចិនជំរុញឱ្យភាគីថៃបញ្ចប់វិវាទដោយសន្តិវិធី? មានមតិមួយចំនួនលើកឡើងថាទំនងជាអាច។ អាចក៏ដោយសារថា បច្ចុប្បន្ន(ចិន)កំពុងត្រាច់ចរយ៉ាងស្ងៀមស្ងាត់ក្នុងដំណើរតួនាទីសម្របសម្រួលជម្លោះប្រទេសនានា នៅលើពិភពលោក។ ដ្បិតថា សកម្មភាពធ្វើការរបស់ចិនមិនសូវអ៊ូអរ បង្អើលគេឯងដូចបងធំទី១អាម៉េរិក ប៉ុន្តែភាពសកម្មនៃការទូតចិនជាមួយមិត្តបរទេស គឺមានភាពខ្លាំង ហើយបាននិងកំពុងចងសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសស្ទើរគ្រប់ច្រកល្ហកនៃពិភពលោក ដូច្នេះ ទោះចង់មិនចង់ ចិនត្រូវតែចូលខ្លួនសម្របសម្រួលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងប្រយោល និងផ្ទាល់ ឬក៏អាចក្លាយជាអាជ្ញាកណ្ដាលផងក៏ថាបាន ប្រសិនបើប្រទេសជាប់របងផ្ទះទាំងពីរកម្ពុជា-ថៃ បើកភ្លើងខៀវដល់បងធំដ៏មានឥទ្ធិពលក្នុងតំបន់អាស៊ីមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង