**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា

បរទេស៖ កាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា ដោយលោកនិយាយថា អ៉ីស្រាអែលនិងហាម៉ាស ប្រហែលអាចសម្រេចបានកិច្ចព្រមព្រៀងមួយ នៅអំឡុងសប្តាហ៍ក្រោយ។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា លោក ត្រាំ បានឆ្លើយតបថា «យើងគិតថា ក្នុងអំឡុងសប្តាហ៍ក្រោយនេះ យើងនឹងទទួលបានបទឈប់បាញ់មួយ»។

សហរដ្ឋអាមេរិក បានជួយសម្រេចបានបទឈប់បាញ់មួយ សម្រាប់សង្រ្គាមនៅហ្កាហ្សា កាលពីអំឡុងចុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន រួមជាមួយការគាំទ្រពីក្រុមការងារនៃរដ្ឋបាល របស់លោក ត្រាំ ដែលត្រូវឡើងកាន់អំណាចបន្ត។ យ៉ាងណាមិញ ក្រោយមក អ៉ីស្រាអែលបានប្រកាសបញ្ចប់បទឈប់បាញ់នោះវិញ កាលពីខែមីនា រួចចាប់ផ្តើមប្រតិបត្តិការវាយលុកថ្មី ប្រឆាំងនឹងក្រុមហាម៉ាស៕

គួរបញ្ជាក់ថា បើតាមតួលេខពីអាជ្ញាធរអ៉ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយហាម៉ាស បានសម្លាប់មនុស្សខ្ទង់ ១២០០នាក់ និងចាប់មនុស្ស ២៥១នាក់ផ្សេងទៀត យកទៅធ្វើជាចំណាប់ខ្មាំង នៅពេលដែលពួកគេវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ រីឯបើតាមអាជ្ញាធរសុខាភិបាលនៅហ្កាហ្សា សង្រ្គាមសងសឹករបស់អ៉ីស្រាអែល គិតមកទល់ពេលនេះ បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនសរុបច្រើនជាង ៥៦ ០០០នាក់ ហើយតំបន់ហ្កាហ្សាទាំងមូល ត្រូវបានបំផ្លិចបំផ្លាញមួយភាគធំ៕

អត្ថបទដែលជាប់ទាក់ទង