**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ផ្លូវក្រាលក្រួសក្រហមចំនួន៣ភូមិ ដែលជាអំណោយគម្រោងរេដបូកបានជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត ឱ្យកាន់តែប្រែប្រួលមុខមាត់ថ្មី

កោះកុង៖ផ្លូវក្រាលក្រួសក្រហមដែលបានកសាងជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុង ស្រុក ថ្មបាំង ខេត្ត កោះកុង កំពុងត្រូវបានបម្រើដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងក៏ជាសរសៃឈាមសំខាន់ទាំងការដឹកជញ្ជូន វិស័យទេសចរណ៍ កសិកម្ម ហើយទាំងនេះត្រូវបានប្រជាពលរដ្ឋចាត់ទុកថាបានលើកស្ទួយជីវភាពពួកគាត់កាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាផ្លូវ ភូមិក្រាលគ្រួសក្រហម ទាំង៣ខ្សែដែលជាអំណោយនៃគម្រោងរេដបូកនៃជួរភ្នំក្រវាញខាងត្បូងនេះដែរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋមួយរូបគឺលោក សុន សុភឿន បានប្រាប់ឱ្យដឹងថា៖ក្រោយកសាងផ្លូវរួចរាល់ ដែលជាគម្រោងរបស់រេដបូកនេះមកឃើញថាសន្ទុះ នៃ ចរាចរដឹកជញ្ជូនល្អប្រសើរណាស់ក្នុងនេះមិនថាជាប្រជាពលរដ្ឋ សិស្សានុសិស្សទេគឺអាចប្រើប្រាស់បានងាយស្រួលខុសប្លែកពីមុនផ្លូវតូច ហើយសម្បូរដោយជង្ហុកពិបាកក្នុងការធ្វើដំណើរណាស់។ក្រៅពីនេះបើនិយាយពីវិស័យទេសចរណ៍វិញក្រោយមានផ្លូវមកគឺអ្នកទេសចរអាចធ្វើដំណើរតាមរថយន្តតូចធំមកកាន់ទីកន្លែងនេះមិនពិបាកទៀតឡើយ។

លោកបានប្រាប់ថាតាមរយៈការជួយឧបត្ថម្ភជាច្រើនដែលក្នុងនេះរួមមានទាំង អណ្តូងទឹក ផ្លូវថ្នល់ អាហាររូបករណ៍សិស្ស ជួយកសាងមណ្ឌលសុខភាព នោះបានធ្វើឱ្យសហគមន៍ទេសចរណ៍ជីផាត ផ្លាស់ប្តុរមុខមាត់ថ្មីខុសគ្នាឆ្ងាយណាស់ ពោលគឺបើគេគ្រាន់តែគិតត្រឹម ឆ្នាំ២០២៣ដល់ឆ្នាំ២០២៥នេះឃើញថាទាំងវិស័យទេសចរណ៍ និងជីវភាពពលរដ្ឋមានប្តូរផ្លាស់រកនឹកស្មានមិនដល់ទេ។ក្នុងនេះពលរដ្ឋមានផ្ទះល្អៗរស់នៅ មានរថយន្ត មានមុខរបរច្បាស់លាស់ និងពិសេសកូនៗរបស់ពួកគាត់រៀនបានកាន់តែខ្ពង់ខ្ពស់។

លោក ហង្ស សុខហេង គណៈកម្មាធិការ នៃ សហគមន៍ ទេសចរណ៍ជីផាតបានប្រាប់ឱ្យដឹងថា៖គម្រោងរេដបូកបានជួយផ្លូវចំនួន ៣ភូមិ ស្ថិតនៅឃុំ ជីផាត ក្នុងនេះភូមិនីមួយៗបានផ្លូវក្រាលក្រួសក្រហមមួយគីឡូម៉ែត្រ។អំណោយផ្លូវ ទាំងនេះដែរពិតជាបានជួយសម្រួលយ៉ាងច្រើនទៅលើការដឹកជញ្ជូនដំណាំកសិកម្ម វិស័យទេសចរណ៍ កូនសិស្សទៅសាលារៀន ។

ក្រៅពីនេះក៏បានជួយបង្កើតជាមុខរបរសម្រាប់ពលរដ្ឋ ជួយបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឱ្យពួកគាត់រកចំណូលពីភ្ញៀវទេសចរណ៍ ដូចជា ការលក់ដូរម្ហូបអាហារ និងការផ្ដល់សេវាស្នាក់នៅដល់អ្នកទេសចរ និងធ្វើការងារជាភ្នាក់ងារការពារព្រៃឈើសហគមន៍ជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរគឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។

ឯកឧត្តម បានបញ្ជាក់ផងថានាពេលបច្ចុប្បន្នក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍តាមរយៈក្នុងនេះទី១ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។

គួរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ជីផាត ជាតំបន់សហគមន៍ទេសចរណ៍បែបធម្មជាតិបែបផ្សងព្រេងដ៏មានសក្តានុពលបំផុតមួយដែលគេ ប្រៀបប្រដូចទៅនឹងកំណប់ធនធានធម្មជាតិ ។ក្រៅពីនេះក៏ជាទីកន្លែងសម្រាប់សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម៕

អត្ថបទដែលជាប់ទាក់ទង