**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ប្រធានាធិបតីអ៊ុយក្រែន ចាកចេញពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ត្រឡប់ទៅផ្ទះវិញដោយទទួលបានជំនួយថ្មីពីកាណាដាជាម្ចាស់ផ្ទះ

កាណាដា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាកចេញពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ត្រឡប់ទៅផ្ទះវិញដោយទទួលបានជំនួយថ្មីពីកាណាដាជាម្ចាស់ផ្ទះ ប៉ុន្តែគ្មានសេចក្ដីថ្លែងការណ៍រួមគាំទ្រពីសមាជិក G7 ឬឱកាសជួបជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនោះទេ។

ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន មិនអាចស្វែងរកការឯកភាពគ្នាស្ដីពីសង្រ្គាមនៅអ៊ុយក្រែនឡើយ បន្ទាប់ពីលោក ត្រាំ បង្ហាញការគាំទ្រដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងបានចាកចេញពីកិច្ចប្រជុំមុនមួយថ្ងៃដោយសារតែជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។

កាណាដា បានបោះបង់ចោលផែនការដើម្បីឱ្យ G7 ចេញសេចក្ដីថ្លែងការណ៍រួមដ៏រឹងមាំមួយលើសង្រ្គាមនៅអ៊ុយក្រែន ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិក។ នេះបើតាមក្រុមមន្ត្រីកាណាដាប្រាប់ក្រុមអ្នកសារព័ត៌មាន។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថាទីក្រុង Ottawa នឹងផ្ដល់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ១.៤៧ពាន់លានដុល្លារ ទៅឱ្យទីក្រុងកៀវ ព្រមទាំងដាក់ចេញទណ្ឌកម្មហិរញ្ញវត្ថុថ្មីមួយប្រឆាំងរុស្ស៉ី។

លោក ហ្សេលេនស្គីវិញ បានប្រាប់មេដឹកនាំ G7 ថាការទូតសព្វថ្ងៃកំពុងស្ថិតក្នុងវិបត្តិ ហើយថា ពួកគេចាំបាច់ត្រូវតែបន្តអំពាវនាវឱ្យលោក ត្រាំ ប្រើប្រាស់ឥទ្ធិពលពិតប្រាកដរបស់លោក ដើម្បីបង្ខំឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ត្រាំ បានពន្យល់ថាលោកចាកចេញពីកិច្ចប្រជុំមុនពេល ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីបើកកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកដោយផ្ទាល់ ល្អប្រសើរជាងពិភាក្សាតាមទូរស័ព្ទ ជុំវិញជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង