**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

មន្ត្រីកសិកម្មឃុំ ចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ មន្ត្រី កសិកម្មឃុំ ចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ សម្រាប់មន្ត្រីកសិកម្មឃុំ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើឡើង អធិបតីភាព ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥) ប្រារព្ធធ្វើឡើង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍ បេីកវគ្គបណ្តុះបណ្តាលឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវគោលនយោបាយសំខន់គឺ “មានហូប មានប្រេី មានបាន និងមានរហូត” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើនការងារ និងលើកស្ទួយជីវភាពប្រជាកសិករ ។

ឯកឧត្ដមបញ្ជាក់ថា មានហូប គឺដេីម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករនៅកម្ពុជា, ” មានប្រើ” ដើម្បីបង្កើតផលិតកម្មការបំពេញតម្រូវការនៃការប្រើប្រាស់ និងការគាំទ្រក្នុងឧស្សាហកម្មកែច្នៃ, “មានបាន” ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ អភិវឌ្ឍវិស័យកសិកម្ម ផលិតកម្ម ដែលមានប្រាក់ចំណូលខ្ពស់ ដូចជា ស្វាយចន្ទី, ម្រេច , ទុរេន,ចេក,ដូង, ស្វាយ,កៅស៊ូជាដើម ។ “មានរហូត”ដើម្បីយកចិត្តទុកដាក់ខ្ពស់ និរន្តភាពនៃសេដ្ឋកិច្ច នៃបរិស្ថាន។

ក្នុងឱកាសនោះឯកឧត្តមក៏បានណែនាំដល់មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវធ្វើការពន្យល់ណែនាំដល់កសិករ គណនាថ្លៃដេីមផលិតឱ្យបានច្បាស់លាស់ ដេីម្បីឱ្យពួកគាត់បានដឹងច្បាស់ថាអ្វីជាថ្លៃដេីមពិតប្រាកដ, សូមមន្ត្រីកសិកម្មឃុំ-សង្កាត់ យកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់គ្រូ ទ្ទេស ដែលធ្វេីការបង្ហាញប្កេីននូវធាតុចូលបន្ថែមទៀត ដេីម្បីផលប្រយោជន៍យកទៅផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យគាត់បានយល់ដឹងពីវិស័យកសិកម្ម ជាពិសេសពីបច្ចេកទេស ក៏ដូចជាបច្ចេកទេសដាំដុះដំណាំស្រូវ។

ឯកឧត្ដម សង្កត់ធ្ងន់ថា បងប្អូនប្រជាកសិករមួយ ប្រើប្រាស់ជីនិងថ្នាំកសិកម្មមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្រើច្រើនពេក ឬតិចពេក ទៅតាមការណែនាំរបស់អាជីវករ ដែលធ្វើឱ្យប៉ះពាល់ដល់ផលដំណាំរបស់ពលរដ្ឋ ពិសេសការប្រើប្រាស់ថ្នាំគីមីកសិកម្ម ជាដេីម។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ក្នុងការចុះសម្របសម្រួល   និងផ្តល់សេវាបច្ចេកទេសកសិកម្ម និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើ ប្រាស់ជី-ថ្នាំកសិកម្មក្នុងការដាំដុះស្រូវសំដៅចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម របស់ប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង