**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026

ប្រធានគណៈកម្មការអឺរ៉ុប ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់

កាណាដា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីបានប្រាប់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់ ប៉ុន្តែលោកស្រីមិនបានអំពាវនាវឱ្យមានបទឈប់បាញ់ឡើយ ខណៈអ៉ីស្រាអែលនិងអ៉ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទ លោកស្រី von der Leyen បាននិយាយថា លោកស្រីយល់ស្របជាមួយលោក Netanyahu ថា អ៉ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G7 នៅកាណាដា លោកស្រីបានបន្តថា «ប្រាកដណាស់ ខ្ញុំគិតថា ដំណោះស្រាយដែលកើតចេញពីការចរចា គឺជាដំណោះស្រាយដែលប្រសើរបំផុត សម្រាប់រយៈពេលវែង»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៉ីស្រាអែលបានបើកការវាយប្រហារយោធាក្នុងទ្រង់ទ្រាយធំ លើប្រទេសអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានសងសឹកវិញ តាមរយៈការបាញ់មីស៉ីលនិងដ្រូនចំនួនរាប់រយ ទៅលើអ៉ីស្រាអែល។

លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បានទម្លាក់កំហុសនៃការផ្ទុះជម្លោះថ្មីនេះទៅលើអ៉ីរ៉ង់ បើទោះបីជាអ៉ីស្រាអែលជាអ្នកវាយអ៉ីរ៉ង់មុនក៏ដោយ ដោយចង្អុលទៅកាន់ របាយការណ៍របស់ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN ក្នុងសប្តាហ៍នោះ ដែលអះអាងថា អ៉ីរ៉ង់មិនគោរពតាមកាតព្វកិច្ចរបស់ខ្លួន។

លោកស្រីបាននិយាយដូច្នេះថា «ក្នុងបរិបទនេះ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួន ព្រោះអ៉ីរ៉ង់គឺជាប្រភពចម្បងនៃអរស្ថិរភាពក្នុងតំបន់»។

គួរបញ្ជាក់ថា ជារឿយៗ អ៉ីរ៉ង់បានអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលតែប៉ុណ្ណោះ និងមិនមានមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាអ៉ីស្រាអែល និងលោកខាងលិចសង្ស័យថា អ៉ីរ៉ង់កំពុងលួចលាក់អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ។ ចំណែកអ៉ីស្រាអែលវិញ ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា គឺមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ បើទោះបីមិនទទួលស្គាល់ជាសាធារណៈក្តី៕

អត្ថបទដែលជាប់ទាក់ទង