**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

វគ្គសិក្ខាសាលាពិគ្រោះយោបល់និងបូកសរុបលទ្ធផលគម្រោងការរៀបចំគម្រូសហគមន៍អន្តរជំនាន់ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជានិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព

ភ្នំពេញ៖នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលពិគ្រោះយោបល់និងបូកសរុបលទ្ធផលគម្រោងការរៀបចំគំរូសហគមន៍អន្តរជំនាន់ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជានិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាអនុប្រធានទី១នៃអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្ត និងមានការចូលរួមពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្មកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បាទាខេត្តបន្ទាយមានជ័យ លោកវ៉ន ប៊ុនរ៉េត តំណាងអង្គការមនុស្សចាស់ ព្រមទាំងលោក លោកស្រី មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាពនិងអង្គការដៃគូ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មការសមាគមន៍មនុស្សគម្រូអន្តរជំនាន់ចូលរួមសរុប៥០  នាក់ ។

លោកវ៉ន ប៊ុនរ៉េត តំណាងអង្គការមនុស្សចាស់កម្ពុជាបានថ្លែងថា៖អង្គការមនុស្សចាស់កម្ពុជាមានមូលនិធិគាំទ្រពីរាជរដ្ឋាភិបាលអាលឺ្លម៉ង់ក្នុងការអភិវឌ្ឍតំបន់គោលដៅចំនួន១៥០សមាគមន៍ក្នុង៨រាជធានី-ខេត្ត ដែលបានអនុវត្តជិត១ឆ្នាំកន្លងមក ហើយក៏មានការគាំទ្រពីរដ្ឋបាលខេត្ត និងការសហការយ៉ាងជិតស្និតពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទាទាំង៨ខេត្ត ជាពិសេសខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធបានចូលរួមយ៉ាងសម្មនូវគម្រោងឆ្នាំនេះសំដៅបង្កើន ពង្រឹងនិងជួយគាំទ្រដល់សហគមន៍មនុស្សចាស់នៅតាមមូលដ្ឋានដើម្បីជាយន្តការមួយជួយបន្តនិងលើកកម្ពស់ជីវភាពរស់នៅនិងសុខមាលភាពរបស់វ័យចាស់នៅកម្ពុជាយើង ។មួយវិញទៀត លទ្ធផលទី១គឺបានសម្រេចនិងពង្រឹងនូវគាំទ្រសមាគមន៍មនុស្សចាស់ចំនួន១៥០សមាគមន៍នៅមូលដ្ឋាន ។ បច្ចុប្បនមានមនុស្សចាស់ជាង១៤.០០០នាក់ ដែលទទួលបានការអប់រំបណ្តុះបណ្តាលនិងទទួលបានសេវាសុខភាពក្នុងចំណោម១៥០សមាគមន៍ តាមរយៈការអនុវត្តគម្រោង តាមរយៈការស្ម័គ្រចិត្តពីតំណាងមនុស្សចាស់និងគណៈកម្មការសមាគមន៍ដែលលោកជួយក្នុងការសម្របសម្រួល លើកកម្ពស់ការទទួលបានសេវាថែទាំនិងសុខភាពមនុស្សនៅក្នុងប្រទេសកម្ពុជាយើង។

ជាមួយគ្នានោះដែរ ឡោក ឃុន វុទ្ធី ប្រធានសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទាខេត្ត បានបញ្ជាក់ថា៖ ក្នុងសង្គមកម្ពុជាយើងមនុស្សចាស់បានដើរតួនាទីយ៉ាងសំខាន់ៗក្នុងការផ្តល់ការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ ចាប់ពីកុមាររហូតដល់មនុស្សពេញវ័យគ្រប់ៗរូប ដែលជាការរួមចំណែកដ៏មានសារៈសំខាន់ទៅនឹងការអភិវឌ្ឍរបស់មូលដ្ឋាននិងសង្គមជាតិ ។

ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ គោលនយោបាយជាតិស្តីពីការថែទាំសុខភាពសម្រាប់មនុស្សវ័យចាស់និងយន្តការជាច្រើនទៀតត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាពាក់ព័ន្ធវិស័យមនុស្សចាស់ដែលកំពុងតែមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ ។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់ គ្រួសារតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហាររូបត្ថម្ភដល់ស្តី្រនិងកុមារ  កម្មវិធីអាហាររូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាដែលមានអាយុ៦០ឆ្នាំឡើង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនផ្ទុកមេរោគអេដស៍និងជម្ងឺអេដស៍ ។

មានមតិបើកសិក្ខាសាលនាឱកសនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត ក៏បានមានប្រសាន៍ថា៖តាររយៈការគាំទ្រនិងចូលរួមចំណែកពីមនុស្សគ្រប់ភាគីពាក់ព័ន្ធបានជម្រុញរអាយសមាគន៍មនុស្សចាស់ដើរតួយ៉ាងសំខាន់ក្នុងការរួមអភិវឌ្ឍ សហគរន៍ និងជួយ ដល់មនុស្សចាស់នៅតាមមូលដ្ឋាន ដោយផ្សារភ្ជាប់មនុស្ស ចាស់ដែលលរស់នៅម្នាក់ឯង ឯរកា គ្មាន ទីពឹង ទីនឹងសង្គមមួយដែលពួកោត់អាចជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមក ក្នុងចលនាស្មាគើសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍនៅក្នុសង្គម ។

ក្នុងនាមរដ្ឋបាលខេត្ត រយើងក៏ បានសហការជារួយអាជ្ញាធរពាក់ព័ន្ធ មន្ទីរ ថ្នាក់ខេត្ត អាជ្ញាធរ ស្រុក ក្រុង ឃុំ -សង្កាត់ និងអង្គការមនុស្សចាស់កម្ពុជា និងដៃគូរនានា ក្នុងការចុះរៀបចំ និងបង្កើតសមាគមនុស្សចាស់អោយមាននៅទូទាំ ងឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងអនុវតនូវកម្មវិធីគោលនយោបាយនានាដែលជួយរលើកកម្ពស់សុខភាព ជីវភាពរស់នៅនិងសុខមាលភាពរបស់មនុស្យចាស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យយើង ៕

អត្ថបទដែលជាប់ទាក់ទង