**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក

យប់ថ្ងៃទី៥ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកតាមការណាត់។
លោក Xi Jinping បានគូសបញ្ជាក់ថា យោងតាមការស្នើឡើងរបស់សហរដ្ឋអាមេរិក ប្រធានក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានធ្វើកិច្ចពិភាក្សាការងារនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ដោយបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា ដែលទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយពីមជ្ឈដ្ឋាននានារបស់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ ប្រការនេះក៏បានបញ្ជាក់ថា កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ។ ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវយន្តការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលបានបង្កើតរួច ប្រកាន់ខ្ជាប់អាកប្បកិរិយាសមភាព គោរពពីក្តីកង្វល់រៀងៗខ្លួន ដើម្បីស្វែងរកលទ្ធផលឈ្នះ-ឈ្នះ ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនមានភាពស្មោះត្រង់ហើយក៏មានគោលការណ៍របស់ខ្លួនដែរ ។ បន្ទាប់ពីកិច្ចពិភាក្សានៅក្រុងហ្សឺណែវ ប្រទេសចិនបានអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺម៉ាត់និងម៉ត់ចត់ សហរដ្ឋអាមេរិកគួរតែមើលឃើញពីការវិវឌ្ឍដែលទទួលបាន ហើយលុបចោលវិធានការអវិជ្ជមានដែលអនុវត្តចំពោះប្រទេសចិន។ ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរលើគ្រប់វិស័យ ដូចជា ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កងទ័ព និងការអនុវត្តច្បាប់ជាដើម ក៏ដូចជាបង្កើនគំនិតឯកភាពរួម កាត់បន្ថយការយល់ច្រឡំ និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោកគោរព ប្រធានរដ្ឋចិនលោក Xi Jinping ណាស់ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនគឺមានសារសំខាន់ណាស់ ។ សហរដ្ឋអាមេរិករីករាយដែលមើលឃើញថាសេដ្ឋកិច្ចចិនបានរក្សាសន្ទុះកំណើនដ៏ខ្លាំងក្លា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនអាចជំរុញឱ្យសម្រេចរឿងមានប្រយោជន៍ជាច្រើន សហរដ្ឋអាមេរិកនឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ។ កិច្ចពិភាក្សានៅក្រុងហ្សឺណែវរវាងប្រទេសទាំងពីរទទួលបានជោគជ័យហើយក៏ឈានដល់កិច្ចព្រមព្រៀងដ៏ល្អ ។ សហរដ្ឋអាមេរិករីករាយធ្វើការជាមួយប្រទេសចិនដើម្បីធ្វើខិតខំប្រឹងប្រែងរួមក្នុងការអនុវត្តកិច្ចព្រមព្រៀង ។ សហរដ្ឋអាមេរិកស្វាគមន៍និស្សិតចិនមកបន្តការសិក្សានៅសហរដ្ឋអាមេរិក។
លោក Xi Jinping ក៏បានសម្តែងការស្វាគមន៍លោក ដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ចម្តងទៀតនៅប្រទេសចិន លោកដូណាល់ ត្រាំ បានថ្លែងអំណរគុណដោយស្មោះ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរយល់ព្រមឱ្យក្រុមការងារនៃភាគីទាំងពីរបន្តអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមនៅក្រុងហ្សឺណែវ និងធ្វើកិច្ចពិភាក្សាជុំថ្មីក្នុងពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង