**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

សហរដ្ឋអាមេរិក ច្រានចោលការអះអាងមួយរបស់ហាម៉ាសដែលថាក្រុមរបស់ខ្លួនបានយល់ព្រមទទួលយកសំណើបទឈប់បាញ់ហ្កាហ្សា ជាថ្នូរការដោះលែងចំណាប់ខ្មាំង១០នាក់

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បានច្រានចោលការអះអាងមួយរបស់ហាម៉ាសដែលថាក្រុមរបស់ខ្លួនបានយល់ព្រមទទួលយកសំណើបទឈប់បាញ់ហ្កាហ្សាមួយ ដែលត្រូវបានរាយការណ៍ថានឹងតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំង១០នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៧០ថ្ងៃ។

មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលស្និទ្ធនឹងហាម៉ាសបាននិយាយថាហាម៉ាសបានយល់ព្រមទទួលយកសំណើមួយស្នើឡើងដោយបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff សម្រាប់បទឈប់បាញ់ហ្កាហ្សា ដែលហាម៉ាសបានទទួលតាមរយៈក្រុមអ្នកសម្របសម្រួល។

មន្ត្រីហាម៉ាសម្នាក់ទៀតក៏បានប្រាប់ AFP ដែរថាក្រុមរបស់ខ្លួនបានយល់ព្រមទទួលយកសំណើថ្មីរបស់ សហរដ្ឋអាមេរិក ដែលហាម៉ាសទទួលបានពីក្រុមអ្នកសម្របសម្រួល។ ក៏ប៉ុន្តែតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Axios និងត្រូវបានបញ្ជាក់ដោយ AFP ពីអ្នកនាំពាក្យរបស់លោក Witkoff បេសកជនពិសេសអាមេរិករូបនេះបានច្រានចោលការលើកឡើងដែលថាហាម៉ាសព្រមទទួលយកសំណើរបស់លោក។

«បេសកជនសេតវិមាន លោក Steve Witkoff បានច្រានចោលការអះអាងដែលថាហាម៉ាសទទួលយកសំណើរបស់លោកសម្រាប់ការដោះលែងចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់»។ នេះជាការគូសបញ្ជាក់របស់លោក Barak Ravid ជាអ្នករាយការណ៍ព័ត៌មានរបស់ Axios នៅលើបណ្ដាញទំនាក់ទំនងសង្គម X។

អ្នកព័ត៌មានរូបនេះបានបន្ថែមដោយស្រង់សម្ដីលោក Witkoff ថា «អ្វីដែលខ្ញុំបានឃើញពីហាម៉ាសនោះគឺជារឿងគួរឱ្យសោកស្ដាយ និងមិនអាចទទួលយកបានទាំងស្រុង»។

គួរបញ្ជាក់ថា បើតាមប្រភពរបស់ហាម៉ាស កិច្ចព្រមព្រៀងដែលបានលើកឡើងខាងលើក្នុងនោះរួមមានបទឈប់បាញ់៧០ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង១០នាក់ ហើយអំឡុងបទឈប់បាញ់ កិច្ចចរចានឹងត្រូវធ្វើឡើងដោយផ្ដោតលើបទឈប់បាញ់អចិន្ត្រៃយ៍មួយដោយមានការធានាពីសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង