**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026

ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «សិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា (ក.ថ.អ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ។

សិក្ខាសាលាការអញ្ជើញចូលរួមពីលរដ្ឋលេខាធិការ និងជាអនុប្រធាន ក.ថ.អ., ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស, ព្រមទាំងឯកឧត្តម លោកជំទាវលោក លោកស្រី តំណាងក្រុមការងារថវិកានៃគ្រប់អង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសរុបប្រមាណ ៣០០នាក់ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួល របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ក្នុងគោលបំណងបង្កើនសមត្ថភាព និងការយល់ដឹង ព្រមទាំងផ្តល់ជាជំនួយបច្ចេកទេសបន្ថែម ដល់គ្រប់អង្គភាពថវិកា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ដំណើរការរៀបចំថវិកាឆ្នាំ ២០២៦ ឱ្យកាន់តែមានគុណភាព និងទាន់ពេល។

ថ្លែងក្នុងសិក្ខាសាលានេះ, បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងបានបំពេញមុខងារជានិម្មាបនករ លើការដាក់ឱ្យអនុវត្តថវិកាកម្មវិធី ដល់ក្រសួង-ស្ថាប័ន។
ជាមួយគ្នានេះ, ក្រសួងផ្ទាល់ បានស្ថិតក្នុងចំណោមក្រសួង-ស្ថាប័នទាំង៧ ដែលបានចាប់ផ្តើមអនុវត្តសាកល្បង នូវ «ថវិកាព័ត៌មានសមិទ្ធកម្ម» និងការកសាងគណនេយ្យភាពសមិទ្ធកម្មដំបូង ចាប់តាំងពីឆ្នាំ ២០២៣ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអនុវត្តថវិកាមានភាពរលូន និងអាចគាំទ្រដល់ការងារអាទិភាពរបស់អង្គភាព ជាពិសេសផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន, ចាំបាច់ត្រូវគិតគូរឱ្យបានម៉ត់ចត់ជាមុន ពោលគឺ ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ដោយហេតុថា ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្ម ទាមទារឱ្យមានការរៀបចំថវិកា ដែលផ្តោតជាចាំបាច់លើ ក្របខណ្ឌគោលនយោបាយម៉ាក្រូ-សេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេស ពិតានចំណាយគោល សម្រាប់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យបានល្អ ហើយត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ដើម្បីសម្រេចបាននូវលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ។

បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាវេទិកាសំខាន់មួយទៀត ក្នុងការផ្តល់មគ្គទេសក៍បច្ចេកទេសគន្លឹះៗ ដើម្បីពង្រឹង និង បង្កើនសមត្ថភាព ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេស នៃក្រុមការងារថវិការបស់អង្គភាពថវិកា លើការរៀបចំថវិការបស់ក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព មានសង្គតិភាព និង មានគណនេយ្យភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ នៃកម្មវិធីដែលក្រសួងបានដាក់ចេញ។

បណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ណែនាំ ដល់អ្នកចូលរួមក្នុងអង្គសិក្ខាសាលា ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើគ្រប់ប្រធានបទដែលបានផ្តល់បទបង្ហាញដោយមន្ត្រីជំនាញ ព្រមទាំងចូលរួមកិច្ចពិភាក្សា ឱ្យបានផុលផុស ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង