**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ

ភ្នំពេញ៖ ឆ្នាំនេះរដ្ឋបាលខេត្តកែប បានរៀបចំទីតាំងសង្រ្កាន្តរហូតដល់៣ទីតាំង ដើម្បីបង្កលក្ខណសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ប៉ុក ទាំង ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមេសានេះថា៖ សម្រាប់ពិធីបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរជាតិ និងបរទេស បានអញ្ចេីញមកសម្រាកលំហែកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន និងតំបន់ត្រជាក់របស់ខេត្តកែប ទាំង៣ទីតាំង សរុបប្រមាណ ជា ១៦១,១៦៨នាក់ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៩,៧៨៨នាក់ កើនឡើង ១,៣៨០នាក់ ស្មើនឹង ០,៨៦% ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១៦០,៤០៥នាក់ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ១៥៨,៨៩៦នាក់ កើនឡើង ១,៥០៩នាក់ ស្មើនឹង ០,៩៤%។

ភ្ញៀវបរទេស មានចំនួន ៧៦៣នាក់ បើធៀបនិងឆ្នាំ២០២៤ មានចំនួន ៨៩២នាក់ ថយចុះ ១២៩នាក់ ស្មើនឹង១៤,៤៦%។ ដោយឡែក រថយន្តសរុប ១៨,៥៦៦គ្រឿង។ ក្នុងនោះរថយន្តតូច ១២,៨៣៦ គ្រឿង រថយន្តមធ្យម ៥,៦៩៥គ្រឿង និងរថយន្តធំ ៣៥គ្រឿង។

លោកប្រធានមន្ទីរស្ដីទី បានបន្តបញ្ជាក់ឲ្យដឹងទៀតថា ចំពោះសភាពការណ៍ពាក់ព័ន្ធទេសចរណ៍ មិនមានបាតុភាពណាមួយកើតឡើង ដែលបង្កឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។ ចំពោះគ្រោះថ្នាក់ផ្សេងៗ ក៏មិនបង្កឡើងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផងដែរ។

ចំពោះកិច្ចប្រតិបត្តិការវិញ បានចាត់តាំងមន្ត្រីសហការ ជាមួយអាជាធរ និងកំលាំងនគរបាលទេសចរណ៍ ចុះរៀបចំសណ្ដាប់ធ្នាប់ និងរក្សារសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តតាមរមណីយដ្ឋានទូទាំងខេត្ត មានសុវត្ថិភាពល្អ។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា រយ:ពេលចូលឆ្នាំនេះ ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅខេត្តកែប សភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរ។ ទោះមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើន តែកម្លាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ដោយរលូន។

សូមបញ្ជាក់ថា សម្រាប់តំបន់ត្រជាក់ដែលខេត្តកែប បានរៀបចំដាក់អោយប្រជាពលរដ្ឋ កម្សាន្តសប្បាយ ជាមួយការប្រគុំតន្រ្តីផងនោះ មានទីតាំងឆ្នេរលេងទឹកស្រីស (ឆ្នេរកែប), ឆ្នេរអង្កោល និងវត្តភ្នំសរសៀរ ៕

អត្ថបទដែលជាប់ទាក់ទង