**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

OHCHR សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការការពារជនស៊ីវិលនៅក្នុងប្រទេសលីបង់

UN៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) នៅថ្ងៃអង្គារបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការការពារជនស៊ីវិលនៅក្នុងប្រទេសលីបង់ ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានបន្តសម្លាប់ជនស៊ីវិលនៅទីនោះ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែវិច្ឆិកាឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥។

អ្នកនាំពាក្យ OHCHR លោក Thameen Al-Kheetan បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានបន្តសម្លាប់ និងធ្វើឲ្យរបួសជនស៊ីវិល ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា យោងតាម OHCHR យ៉ាងហោចណាស់ជនស៊ីវិល ៧១នាក់ រួមទាំងស្ត្រី ១៤នាក់ និងកុមារ ៩នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅលីបង់ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយប្រជាជន ៩២,០០០នាក់ទៀតនៅតែត្រូវភៀសខ្លួន។ ក្នុងពេលជាមួយគ្នា ការិយាល័យក៏បានកត់សម្គាល់ផងដែរថា យ៉ាងហោចណាស់មានរ៉ុក្កែត ៥គ្រាប់ កាំភ្លើងត្បាល់ ២គ្រាប់ និងដ្រូន ១គ្រឿង ត្រូវបានបាញ់ចេញពីប្រទេសលីបង់ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ ក៏កំពុងភៀសខ្លួនពីតំបន់ភាគខាងជើងរបស់ខ្លួនផងដែរ។

លោក Al-Kheetan បានអំពាវនាវឲ្យភាគីទាំងពីររក្សាបទឈប់បាញ់ ដោយព្រមានថា ការកើនឡើងភាពតានតឹងណាមួយនឹងបង្កហានិភ័យដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទោះបីមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាស ដើម្បីដាក់សម្ពាធលើក្រុមហេសបូឡាហ៍ ដែលខ្លួនចោទប្រកាន់ថាបានរក្សាហេដ្ឋារចនាសម្ព័ន្ធយោធានៅភាគខាងត្បូង។ មន្ត្រីហេសបូឡាហ៍បានលើកឡើងកាលពីសប្តាហ៍មុនថា ក្រុមខ្លួនត្រៀមខ្លួនចរចាលើបញ្ហាអាវុធ ប្រសិនបើអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងលីបង់ និងបញ្ឈប់ការវាយប្រហារ។

គួរបញ្ជាក់ថា ជម្លោះឆ្លងដែននេះបានចាប់ផ្តើមឡើងវិញ កាលពីខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមហេសបូឡាហ៍បានបើកការបាញ់ប្រហារគាំទ្រក្រុមហាម៉ាស់ នៅពេលសង្គ្រាមនៅហ្គាហ្សាចាប់ផ្តើម។

អត្ថបទដែលជាប់ទាក់ទង