**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អូស្ត្រាលី បដិសេធសំណើរបស់ចិន ដើម្បីធ្វើការរួមគ្នាទប់ទល់នឹងពន្ធរបស់អាម៉េរិក

កង់បេរ៉ា៖ អូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ទី១០មេសានេះ បានបដិសេធសំណើរបស់មហាយក្សចិន ដើម្បីធ្វើការរួមគ្នាទប់ទល់នឹងពន្ធរបស់សហរដ្ឋអាម៉េរិក។ រដ្ឋធានីកង់បេរ៉ាអះអាងថា ខ្លួននឹងមិនចូលដៃជាមួយចិនឡើយ ផ្ទុយទៅវិញខ្លួននឹងបន្តធ្វើពិពិធកម្មពាណិជ្ជកម្ម និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី លោក រីឆាត ម៉ាឡេស បានប្រាប់ទូរទស្សន៍ Sky News ថាយើងនឹងមិនចាប់ដៃជាមួយប្រទេសចិន ទាក់ទងនឹងការប្រកួតប្រជែងណាមួយដែលកំពុងកើតឡើងនៅក្នុងពិភពលោកនោះទេ។ លោកសំដៅលើសំណើរបស់ឯកអគ្គរដ្ឋទូតចិនសម្រាប់ប្រទេសទាំង២ ឱ្យចាប់ដៃគ្នាលើពាណិជ្ជកម្ម។ លោកបន្តថា៖«យើង​មិន​ធ្វើ​ដូច្នេះ​ទេ។ អ្វី​ដែល​យើង​កំពុង​ធ្វើ​ គឺ​ការ​ស្វែងរក​ផលប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី និង​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​របស់​យើង​ជុំវិញ​ពិភពលោក។

ឧបនាយករដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថា អូស្ត្រាលីនឹងកសាងភាពធន់នឹងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ឥណ្ឌា អង់គ្លេស និងមជ្ឈិមបូព៌ា។

ការលើកឡើងរបស់លោក ម៉ាឡេស ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលី លោក ស៊ាវ ឈៀន  ជំរុញឱ្យរដ្ឋធានីកង់បេរ៉ាសហការជាមួយរដ្ឋធានីប៉េកាំង ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសកលពហុភាគី។

លោក ស៊ាវ បានរៀបរាប់ថា នៅក្រោមកាលៈទេសៈថ្មី ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយប្រទេសអូស្ត្រាលី និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបទៅនឹងការផ្លាស់ប្ដូររបស់ពិភពលោក។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសផ្អាករយៈពេល៣ខែពេញលើការយកពន្ធគយបដិការ (ទៅវិញទៅមក) ដែលបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ លើកលែងតែគូប្រជែងស៊ីសាច់ហុតឈាមចិន។ លោក​បាន​បង្កើន​អត្រា​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​រហូត​ដល់១២៥ភាគរយ ដែលប្រៀបដូចជាយកសាំងចាក់បន្ថែមលើភ្លើងសង្គ្រាមពាណិជ្ជកម្ម។ នោះអាចបង្កហានិភ័យដល់អូស្ត្រាលី ដែលដឹកជញ្ជូនទំនិញជិតមួយភាគបីទៅកាន់ប្រទេសចិន។ ចំណែក ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកមានតិចជាង៥ ភាគរយនៃការនាំចេញទំនិញសរុបរបស់ប្រទេសអូស្ត្រាលី។

ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី បានព្រមានពីភាពមិនច្បាស់លាស់ដែលកំពុងបន្តលើពន្ធគយ និងការរឹតបន្តឹងពាណិជ្ជកម្មផ្សេងទៀតរវាងសហរដ្ឋអាម៉េរិក និងប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិនិយោគអាជីវកម្ម និងការសម្រេចចិត្តលើការចំណាយគ្រួសារនៅក្នុងប្រទេស។ បុរសសេដ្ឋកិច្ច ត្រាំ បានដាក់ពន្ធឯកតោភាគី១០ភាគរយលើប្រទេសអូស្ត្រាលី ជាកម្រិតទាបនៃពន្ធទៅវិញទៅមកសម្រាប់ការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក។

អត្ថបទដែលជាប់ទាក់ទង