**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “បច្ចុប្បន្នភាពការ ងារជំនាញផ្ទៃក្នុង ប.ស.ស.” បានថ្លែងថា បច្ចុប្បន្ន ប.ស.ស. បានធ្វើការយ៉ាងសកម្មក្នុងដំណើរការ នៃបរិវត្តកម្មបច្ចេកវិទ្យា សំដៅដល់ការផ្ដល់សេវាគាំទ្រតាមរយៈប្រព័ន្ធអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សជូនសមាជិករបស់ខ្លួន។

ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានបន្ថែមថា គិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥នេះ ប.ស.ស. បានធ្វើបរិវត្តកម្មបច្ចេកវិទ្យាដែលរួមមាន៖ បញ្ជរសេវាសាធារណៈចល័ត ដើម្បីចុះបញ្ជិកា បង្កើតកម្មវិធីវេបផតថលក្នុងការចុះបញ្ជីសហគ្រាស/គ្រឹះស្ថាន និងបង់ភាគទានតាម online បង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់សមាជិក ប.ស.ស. ដើម្បីសមាជិក ប.ស.ស. អាចចុះឈ្មោះជាបុគ្គលស្វ័យនិយោជន៍ និងចុះបញ្ជីអ្នកក្នុងបន្ទុករបស់ខ្លួន បង្កើតប្រព័ន្ធតាមដាន (Tracking System) លើការចុះកិច្ចព្រមព្រៀងរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាល ការទូទាត់ជូនមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ប្រព័ន្ធទាមទារតាវកាលិក និងមានប្រព័ន្ធបណ្តឹងអនាមិកផងដែរ។

ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. ក៏បានរំលេចបន្ថែមថា ប.ស.ស. នឹងអភិវឌ្ឍន៍សមត្ថភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ និងរៀបចំប្រតិបត្តិការការងារទៅជាប្រព័ន្ធទាំងអស់។ ទន្ទឹមនឹងការវិវត្តន៍ខ្លួនឈានទៅរកប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់សាខាខេត្ត-ខណ្ឌទាំងអស់ត្រូវចូលរួមស្វែងយល់បន្ថែម តាមរយៈវគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមដែលអាចអនុវត្តការងារតាមបរិបទថ្មី ប្រកបដោយជោគជ័យ និងបង្កើនទំនុកចិត្តកាន់តែខ្លាំង ពីសមាជិកគ្រប់រូប។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញជាច្រើនរូប ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃកន្លះ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. ស្នាក់ការកណ្តាល និងប្រធាន អនុប្រធាន សាខាខេត្ត-ខណ្ឌ សរុបប្រមាណជាង ៣០០រូប៕

អត្ថបទដែលជាប់ទាក់ទង