**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

ភ្នំពេញ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំទៅដល់គ្រប់សមត្ថកិច្ច អាជ្ញាធរ ឃុំ សង្កាត់ ទាំងអស់ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវធ្វើការបង្ក្រាបឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម នូវរាល់បទល្មើសដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីធានាឱ្យបាននូវមូលដ្ឋានគ្រប់ថ្នាក់ គ្មានបទល្មើស និងធានាបង្ការ បង្ក្រាបបទល្មើសផ្សេងៗឱ្យបានយ៉ាងតិច៨០% ឬឈានទៅដល់១០០%។

ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងណនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ប្រារព្ធ ឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៩ អធិការក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍។

ដើម្បីឱ្យកិច្ចការងារគោលនយោបាយនេះឱ្យកាន់តែទទួលបានជោគជ័យ ឯកឧត្ដមរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ បន្តកិច្ចសហការ ពង្រឹងលេខាធិការរដ្ឋានជាជំនួយការ និងជំរុញអនុវត្តផែនការសកម្មភាព ដែលបានដាក់ចេញ, បន្តខិតខំជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយើងបានអនុវត្តច្រើនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារការ បង្ការ បង្ក្រាបសកម្មភាពក្មេងទំនើង ល្បែងស៊ីសង ដែលជាបទល្មើសជាប់ពាក់ព័ន្ធទៅនឹងជីវភាពប្រចាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដេីម្បីសំដៅធ្វេីយ៉ាងណាផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន។

មួយវិញទៀតត្រូវរក្សាភាពសុខសាន្តនៅមូលដ្ឋាន រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ភ្ញៀវ ទេសចរណ៍ ជាតិ អន្តរជាតិ ធ្វើដំណើរកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់នៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង