**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី

អ៊ីស្ដង់ប៊ុល៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ប៉ុន្មានថ្ងៃមុនពេលគាត់នឹងត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី។

លោក អេហ្គ្រេម អ៊ីម៉ាម៉ូលូ (Ekrem Imamoglu) មកពីគណបក្សសាធារណៈរដ្ឋនិយម (CHP) ត្រូវបានគេមើលឃើញថា ជាគូប្រជែងនយោបាយដ៏ខ្លាំងបំផុតរបស់ប្រធានាធិបតី ថាយីប អឺដូហ្កាន។ ព្រះរាជអាជ្ញាបានចោទប្រកាន់លោកពីបទពុករលួយ និងជួយដល់ក្រុមភេរវករ ដោយហៅលោកថា ជាជនសង្ស័យមេដឹកនាំអង្គការឧក្រិដ្ឋកម្ម។ ប៉ូលិសបានឃុំខ្លួនមនុស្ស ១០០នាក់ រួមទាំងអ្នកនយោបាយ អ្នកកាសែត និងអ្នកជំនួញផ្សេងទៀត ជាផ្នែកមួយនៃការស៊ើបអង្កេត ហើយការិយាល័យអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល បានដាក់ការរឹតបន្តឹងរយៈពេល៤ថ្ងៃ។ បាតុករនាំគ្នាដើរដង្ហែក្បួនតាមដងផ្លូវ និងបរិវេណសាកលវិទ្យាល័យ នៅតាមស្ថានីយក្រោមដី ដោយមានហ្វូងមនុស្សស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល។ វាជាការបង្ហាញកំហឹងជាសាធារណៈ ដែលមិនបានឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងដោយស្រែកថា៖«អឺដូហ្កាន ផ្តាច់ការ! Imamoglu អ្នកមិនឯកាទេ!»។

រដ្ឋាភិបាលបានហាមឃាត់ការជួបជុំជាសាធារណៈក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល ជាផ្នែកមួយនៃការរឹតបន្តឹង ប៉ុន្តែការតវ៉ាកាន់តែច្រើនត្រូវបានគេរំពឹងទុកនៅទូទាំងប្រទេស នៅពេលមេដឹកនាំគណបក្សប្រឆាំង រួមទាំងភរិយារបស់លោកអ៊ីម៉ាម៉ូលូ ជំរុញឱ្យប្រជាជនបង្កើនសំឡេងរបស់ពួកគេ។ ផ្លូវជាច្រើនក្នុងរដ្ឋធានី ត្រូវបានបិទចរាចរណ៍ ខណៈខ្សែរថភ្លើងក្រោមដីមួយចំនួន ក៏បានលុបចោលសេវាកម្មរបស់ពួកគេផងដែរ។ នៅក្នុងវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក អ៊ីម៉ាម៉ូលូ បានប្តេជ្ញាថា នឹងក្រោកឈរសម្រាប់ប្រជាជនតួកគី និងមនុស្សទាំងអស់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នៅទូទាំងពិភពលោក។ ហើយនៅក្នុងកំណត់ត្រារបស់លោក បន្ទាប់ពីការចាប់ខ្លួន លោកនិយាយថា ប្រជាជននៃប្រទេសតួកគី នឹងឆ្លើយតបទៅនឹងការភូតកុហក ការសមគំនិត និងអន្ទាក់ប្រឆាំងរូបលោក។

លោក អ៊ីម៉ាម៉ូលូ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងលោក អឺដូហ្កាន នៅក្នុងការស្ទង់មតិមតិមួយ នឹងត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សសាធារណរដ្ឋ (CHP) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ឥឡូវនេះ លោកប្រឈមមុខនឹងការស៊ើបអង្កេតពីរដាច់ដោយឡែកពីគ្នា រួមមាន៖ ការចោទប្រកាន់ពីបទដឹកនាំអង្គការឧក្រិដ្ឋកម្ម ការសូកប៉ាន់ និងការបោកបញ្ឆោតលើការដេញថ្លៃ។ ការចាប់ខ្លួនលោក អ៊ីម៉ាម៉ូលូ កើតឡើងមួយថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យអ៊ីស្តង់ប៊ុល លុបចោលសញ្ញាបត្ររបស់លោក ដោយសារតែភាពមិនប្រក្រតី ជាការសម្រេចចិត្តដែលអាចរារាំងគាត់ពីការឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី។ យោងតាមរដ្ឋធម្មនុញ្ញតួកគី ប្រធានាធិបតី ត្រូវតែបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីកាន់តំណែង។

ការចាប់ខ្លួននេះ ធ្វើឡើងជាផ្នែកមួយនៃការបង្រ្កាបដ៏ធំទូទាំងប្រទេសក្នុងប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើអ្នកនយោបាយបក្សប្រឆាំង សាលាក្រុង អ្នកកាសែត និងឥស្សរជនក្នុងឧស្សាហកម្មកម្សាន្ត។

អត្ថបទដែលជាប់ទាក់ទង