**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣មីនាថា លោកនៅតែមានទំនាក់ទំនងល្អជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានជួបប្រជុំកំពូលជាច្រើនក្នុងអំឡុងពេលអាណត្តិដំបូង ហើយបានហៅកូរ៉េខាងជើងម្ដងទៀតថាជា«មហាអំណាចនុយក្លេអ៊ែរ»។

នៅពេលសួរដោយអ្នកសារព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំការិយាល័យប្រធានាធិបតីជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូដ (Mark Rutte) ថាតើលោកមានគម្រោងបង្កើតទំនាក់ទំនងឡើងវិញជាមួយលោក គីម ដែរឬទេ? លោក ត្រាំ ឆ្លើយថា៖«ខ្ញុំនឹង[..]ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុន ហើយយើងនឹងឃើញមានអ្វីកើតឡើង ប៉ុន្តែប្រាកដណាស់គាត់ គឺជាមហាអំណាចនុយក្លេអ៊ែរ»។ នេះជាលើកទី២ហើយ ដែលលោក ត្រាំ ហៅកូរ៉េខាងជើងពេញៗមាត់ថា ជាមហាអំណាចនុយក្លេអ៊ែរ ចាប់តាំងពីឡើងកាន់តំណែងសាជាថ្មី។ កាលពីថ្ងៃទី២០ ខែមករា នៅពេលដែលលោកស្បថចូលកាន់តំណែងអាណត្តិទីពីរ លោក ត្រាំ បាននិយាយថា កូរ៉េខាងជើង គឺជាមហាអំណាចនុយក្លេអ៊ែរ។ ការលើកឡើងបែបនេះ បង្កើតជាមន្ទិលថា តើបុរសសេដ្ឋកិច្ចរូបនេះ នឹងបន្តកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងដែរឬទេ?

នៅពេលសួរថា តើការកត់សម្គាល់របស់លោក ត្រាំ តំណាងឱ្យការផ្លាស់ប្ដូរណាមួយនៅក្នុងគោលនយោបាយឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឬយ៉ាងណា? មន្ត្រីសេតវិមានឆ្លើយថា៖«លោកប្រធានាធិបតី ត្រាំ នឹងបន្តការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង ដូចដែលលោកបានធ្វើនៅក្នុងអាណត្តិដំបូង»។ បន្ទាប់​ពី​និយាយ​សំដៅ​ទៅ​លើ​ឃ្លាំងអាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី និង​ចិន លោក ត្រាំ បាន​បរិយាយថា៖«វា​នឹង​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ប្រសិន​បើ​យើង​អាច​កាត់បន្ថយចំនួនអាវុធប្រល័យលោករបស់ប្រទេសទាំង២។ យើង​មាន​អាវុធ​ច្រើន​ណាស់ ហើយ​អំណាច​ក៏​អស្ចារ្យ​ណាស់​»។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីដៃរបស់ប្រទេសកុម្មុយនីស្ដកូរ៉េខាងជើង ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីសប្តាហ៍មុន ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូជុង (Kim Yo Jong) បានរិះគន់រដ្ឋបាលលោក ត្រាំ ចំពោះការបង្កើនការបង្កហេតុ ហើយ​​កូរ៉េ​ខាងជើង ​នឹងបន្តផលិតអាវុធ​នុយក្លេអ៊ែរ​ឥតទម្លាក់ដៃ។ នៅសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ជាលើកដំបូងចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង៕

អត្ថបទដែលជាប់ទាក់ទង