**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ពន្ធគយដែលគ្រោងនឹងធ្វើឡើងរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់កាណាដា នឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យអណ្តូងប្រេងរបស់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពន្ធគយដែលគ្រោងនឹងធ្វើឡើងរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់កាណាដា នឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យអណ្តូងប្រេងរបស់សហរដ្ឋអាមេរិក ដែលពឹងផ្អែកលើលោហធាតុទាំងនេះសម្រាប់ប្រតិបត្តិការរបស់ពួកគេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChampionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស៊ីនកំប្រេសស័រ ស៊ីទែនស្តុក និងវេទិកាប្រេងនៅក្នុងឈូងសមុទ្រត្រូវការដែកជាចាំបាច់។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសកាណាដាដល់ ៥០ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។

ក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មថាមពលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងពន្ធគយណាមួយនឹងបង្កើតឱ្យមានផលប៉ះពាល់ដែលអាចកើតមានឡើងដល់ប្រតិបត្តិការ និងថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ។

លោក Andy Hendricks នាយកប្រតិបត្តិក្រុមហ៊ុន Patterson-UTI បាននិយាយថា៖ «ប្រហែល ១៤ភាគរយនៃអ្វីដែលយើងទិញពីប្រទេសដែលនឹងរងផលប៉ះពាល់ដោយវិធានការពន្ធគយ»។ លោកបានបន្តថា៖ «ប្រសិនបើអ្នកដកហូតពន្ធគយ វាអាចធ្វើឱ្យថ្លៃដើមរបស់យើងកើនឡើង»។

ក្រុមហ៊ុន ChampionX ក៏បានព្រមានអំពីការកើនឡើងការចំណាយលើឧបករណ៍នានាដោយសារវិធានការពន្ធគយនេះផងដែរ។

ប្រភេទដែកពិសេសមួយប្រភេទពោលគឺដែករមូរក្តៅ (HRC) ត្រូវបានប្រើដើម្បីជាដែកបំពង់ OCTG ដែលដែកប្រភេទនេះស៊ូទ្រាំនឹងសម្ពាធខ្ពស់ សីតុណ្ហភាព និងបរិស្ថានដែលច្រែស។

លោក Nathan Nemeth អ្នកវិភាគមកពីក្រុមហ៊ុន Wood Mackenzie បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននាំចូលជិត ៤០ភាគរយនៃដែកបំពង់ OCTG របស់ខ្លួន ។ នៅខែមករា ឆ្នាំ២០២៥ ប្រទេសកាណាដានិងម៉ិកស៊ិកមានចំណែក ១៦ភាគរយនៃការនាំចូលដែក OCTG ដែលបង្ហាញថា អ្នកទិញបានទិញដែកប្រភេទនេះស្តុកទុកមុនពេលវិធានការពន្ធគយចូលជាធរមាន។

ទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា ការនាំចូលផលិតផលដែករបស់សហរដ្ឋអាមេរិកពីប្រទេសកាណាដានិងម៉ិកស៊ិក បានកើនឡើងក្នុងខែមករាច្រើនជាង ៣២ភាគរយធៀបនឹងខែធ្នូដល់ជិត ១,២លានតោន។

ក្រុមហ៊ុន Rystad Energy ព្យាករថា ពន្ធគយនឹងបង្កើនថ្លៃដែកបំពុង OCTG ចំនួន ១៥ភាគរយធៀបនឹងឆ្នាំមុន។ តម្លៃដែករមូរក្ដៅ HRC របស់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨៩០ដុល្លារក្នុងមួយតោនខ្នាតអាមេរិក (ប្រហែល ៩០៧គីឡូក្រាម) ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង ១៥ភាគរយធៀបនឹងតម្លៃមធ្យមកាលពីឆ្នាំមុន នេះបើយោងតាមអ្នកវិភាគ Ali Oktay មកពីក្រុមហ៊ុន S&P Global Commodity Insights។

លោក Mark Chapman អ្នកវិភាគមកពីក្រុមហ៊ុន OFS Intelligence ប្រាប់រ៉យទ័រថា៖ «វាប្រហែលជានឹងកាន់តែពិបាកសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មនៅឆ្នាំ២០២៥ ក្នុងការរក្សាកម្រិតសកម្មភាព និងតម្លៃរបស់ពួកគេ»។

លោក Chapman មើលឃើញថា ការចំណាយកើនឡើងសម្រាប់ក្រុមហ៊ុន Halliburton ក៏ដូចជាក្រុមហ៊ុន NOV និងក្រុមហ៊ុន Tenaris ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បំពង់ដែកសំខាន់ៗដល់ឧស្សាហកម្មប្រេង៕

អត្ថបទដែលជាប់ទាក់ទង