**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

លោក ឌូតឺតេ ត្រូវបានបញ្ជូនទៅកាន់តុលាការ ICC នៅទីក្រុងឡាអេ ខណៈអតីតមេដឹកនាំហ្វីលីពីនរូបនេះ នឹងត្រូវរងការចោទប្រកាន់ជាច្រើនករណី

ម៉ានីល៖ អតីតមេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានបញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅឯទីក្រុងឡាអេ កាលពីល្ងាចថ្ងៃអង្គារទី១១​មីនា ខណៈអតីតមេដឹកនាំហ្វីលីពីនរូបនេះ នឹងត្រូវរងការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀន ក្រោមអាណត្តិជាប្រធានាធិបតីរបស់លោក។

អតីតប្រធានាធិបតី ឌូតឺតេ ជាអតីតអភិបាលក្រុង និងជាអតីតរដ្ឋអាជ្ញាផងនោះ បានដឹកនាំប្រទេសហ្វីលីពីនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារទី១១ ខែមីនា នៅអាកាសយានដ្ឋានរដ្ឋធានីម៉ានីល ពេលលោកត្រឡប់មកពីទីក្រុងហុងកុងវិញ។ ការណ៍នេះ គឺជាជំហានដ៏ធំបំផុតក្នុងការស៊ើបអង្កេតរបស់ ICC លើបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងកំលុងពេលការបង្ក្រាបប្រឆាំងគ្រឿងញៀន ជាមួយនឹងករណីសម្លាប់មនុស្សរាប់ពាន់នាក់ និងទទួលរងជំនន់រិះគន់ និងការថ្កោលទោសជុំវិញពិភពលោក។ បុរសវ័យ៧៩ឆ្នាំរូបនេះ ជា​អតីត​ប្រមុខរដ្ឋ​អាស៊ី​ដំបូង​គេ​ដែល​ត្រូវ​កាត់ទោស​នៅ ICC។

ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក ហ្វើឌីណាន់ ម៉ាកូស បានប្រាប់សន្និសីទសារព័ត៌មានថា៖«យន្តហោះកំពុងត្រដាងស្លាបធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ក្នុងប្រទេសហូឡង់ ដែលអនុញ្ញាតឱ្យអតីតប្រធានាធិបតីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងសង្គ្រាមបង្ហូរឈាមរបស់លោកលើការបង្រ្កាបគ្រឿងញៀន»។ លោក ម៉ាកូស បន្ថែមថា៖«យើងមិនបានជួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាមមធ្យោបាយណាមួយក្នុងការចាប់ខ្លួនលោក ឌូតឺតេ ទេ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើងដោយអនុលោមតាមអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol)»។

ជារឿយៗ លោក ឌូតឺតេ តែងអះអាងថា បទបញ្ជាណែនាំប៉ូលិសឱ្យសម្លាប់ និងការបង្រ្កាបនេះ គឺដើម្បីកម្ចាត់គ្រឿងញៀនខុសច្បាប់ក្នុងប្រទេសហ្វីលីពីន។ យ៉ាងណា ក្រុមសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថា ការចាប់ខ្លួនលោក ឌូតឺតេ គឺជាជំហានមួយឆ្ពោះទៅរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ក្នុងយុទ្ធនាការដ៏ឃោរឃៅរបស់លោក ឌូតឺតេ។ ជាក់ស្តែង ធាតុសំខាន់ៗមួយចំនួននៅក្នុងដីកានោះបានចោទប្រកាន់លោក ឌូតឺតេ ពីបទឃាតកម្មថា ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបានចោទអតីតប្រធានាធិបតីរូបនេះ គឺជាមេខ្លោងនៅពីក្រោយការសម្លាប់រង្គាល។ ក្រៅពីនេះ លោក ឌូតឺតេ ក៏ត្រូវបានចោទប្រកាន់ជុំវិញសំណូកផ្នែកហិរញ្ញវត្ថុ និងការដំឡើងឋានៈតួនាទីដល់មន្រ្តីប៉ូលិស និងអ្នកវាយសម្លាប់ជនសង្ស័យផងដែរ ជាមួយនឹងការអភ័យឯកសិទ្ធិដល់ជនល្មើស និងការពារពួកគេពីការស៊ើបអង្កេត និងកាត់ទោសជាដើម។

ជនសង្ស័យចំនួន៦២០០នាក់ ត្រូវបានគេសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់លោក ឌូតឺតេ ប៉ុន្តែក្រុមសកម្មជនបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដ គឺច្រើនជាងនេះទៅទៀត ដោយមានឧក្រិដ្ឋជនគ្រឿងញៀនជាច្រើនពាន់នាក់ទៀតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្ថានភាពអាថ៌កម្បាំង។ ដោយឡែក ICC បានអះអាងថា មនុស្សរហូតដល់៣ម៉ឺននាក់អាចត្រូវបានសម្លាប់ដោយប៉ូលិស ឬបុគ្គលដែលមិនស្គាល់អត្តសញ្ញាណក្រោមរបបដឹកនាំរបស់លោក ឌូតឺតេ។ តុលាការ ICC អះអាងថា ខ្លួនមានយុត្តាធិការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់បានកើតឡើង ខណៈប្រទេសកោះមួយនេះក៏ធ្លាប់ជាសមាជិក ICC ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង