**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ និងជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ​សមាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​បញ្ចុះខ័ណ្ឌសីម៉ា​ សម្ពោធសមិទ្ធផលនានាក្នុងវត្តត្រពាំងស្នោ និងបានសំណេះសំណាលជាមួយលោកតា​ លោកយាយ​ ប្រជាពលរដ្ឋ​ សិស្សនុសិស្សជាង ៣,៦០០នាក់ នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្ដល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល តែគួរឲ្យសោកស្តាយបំផុតកាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹងត្រូវបានពួក យង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើគ្មានសល់។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបានរម្លឹកថា «កាលអតីតកាល ទីអារាមជាកន្លែងធ្វើទារុណកម្ម កន្លែងធ្វើជី ឃ្លាំងគ្រាប់ កន្លែងកងទ័ពស្នាក់នៅ និងដាំបន្លែចិញ្ចឹមសត្វ តែបច្ចុប្បន្នជាថ្នាលបណ្តុះធនធានមនុស្ស និងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ»។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ថ្ងៃនេះបានប្រែក្លាយមានសមិទ្ធិផលសម្ពោធប្រើប្រាស់ដ៏ច្រើន នាពេលនេះ រួមមាន៖ ព្រះវិហារថ្មីមានទំហំ ១២មx២១ម កម្ពស់ ២៧ម ធ្វើពីបេតុង តំបូលប្រក់ក្បឿង ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ រហូត ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបរួចរាល់ជាស្ថាពរ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀតរួមមាន៖ ដងទង់ ១គូរ, សាលាធម្មសភា ១ខ្នង, កុដិចំនួន ៤ខ្នង,ស្តាស្រះ និងចាក់ដីបំពេញទីធ្លា, ប្រាសាទ ព្រះកែវមរកត១, ប្រាសាទស្រីគ្រប់ លក្ខណ៍១, រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងបុស្បុក១, សាងសង់ព្រះពិស្ណុការព្រហ្មមុខ៤, សាលាទទួលភ្ញៀវ, ស្រះទឹក១, តភ្ជាប់បណ្តាញប្រព័ន្ធភ្លើងអគ្គិសនីក្នុងព្រះវិហារ, បន្ទប់ ទឹកចំនួន ៨ខ្នង ស្មើនឹង ១៨បន្ទប់, ខ្លោងទ្វាចូលវត្តចំនួន២, របងវត្តចំនួន១០៨ប្រឡោះ, ចាក់សាបក្នុងវត្តចំនួន ៤.៣៩៩ម៉ែត្រការ៉េ និងការិយាល័យចូលបច្ច័យសរុប ថវិកាចំណាយចំនួន ១.១២២.៣៧០ដុល្លារ ដែលកើតចេញពីទឹកចិត្តដ៏មានសទ្ធាជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តជិតឆ្ងាយ ព្រមទាំងសប្បុរសជននានាជាច្រើនផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍រំលឹកថា ប្រជាពលរដ្ឋសុខសាន្តក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រទេសជាតិមានសុខសន្តិភាព​ ស្ថេរភាពនយោបាយ ​និងពោរពេញដោយការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ​ទាំងពុទ្ធចក្រ និងអាណាចក្រដែលវិស័យទាំងពីរនេះ ត្រូវតែដើរព្រមគ្នាប្រៀបដូចជា កង់ពីរដែលមិនអាចខ្វះគ្នាបាន ​បើអាណាចក្រដួលរលំហើយនោះពុទ្ធចក្រ ក៏មិនអាចឈរបានដូចអ្វីដែលយើងទាំងអស់គ្នា បានធ្លាប់ជួបប្រទះកាលពីរបបវាលពិឃាត​។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ប្រជាពលរដ្ឋទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ហើយពាក្យថា «អរគុណសន្តិភាព» បានលាន់រន្ទឺពាសពេញផ្ទៃប្រទេសនេះ គឺដោយសារប្រជាពលរដ្ឋកម្ពុជាយល់អំពីតម្លៃ នៃសន្តិភាពដែលរកបានដោយ លំបាកបំផុតនេះ ហេតុនេះពលរដ្ឋទាំងអស់គ្នាប្តេជ្ញាចិត្តរក្សាសន្តិភាពឲ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង