**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

រដ្ឋមន្រ្តីបរិស្ថាន៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់

ភ្នំពេញ៖ នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារនិងអភិរក្សធនធានធម្មជាតិផងដែរ។ កន្លងមកនេះ ការអភិវឌ្ឍគោលដៅលំហែបៃតង បានរៀបចំនៅលើ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយបានបានសាងសង់កន្លែងវិបស្សនាតាមរចនាបថខ្មែរជាច្រើនកន្លែង និងកន្លែងបោះតង់ប្លែកពីកន្លែងដទៃ សម្រាប់សហគមន៍នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ការរៀបចំគោលដៅលំហែបៃតងនេះ គឺមានគោលបំណងលើកស្ទួយជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគេមានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្តល់សេវាទេសចរណ៍ធម្មជាតិ ដែលបានផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ឬហៅថា របៀងគោលដៅលំហៃបៃតង។ និយាយជារួមការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋានបែបនេះ នឹងមិនធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកឡើយ ពីព្រោះពួកគេមានការងារក្នុងស្រុក និងមានចំណូលនិងស្បៀងបានគ្រប់គ្រាន់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការរៀបចំឱ្យសហគមន៍មានភាពស្អាត ដែលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ក្នុងនោះមានការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈយុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញរួមមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាង១០លាននាក់។ យុទ្ធនាការជាច្រើនទៀតដូចជា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានបន្តជាជំហានៗ ដោយផ្តើមចេញពីយុទ្ធនាការឱ្យក្លាយទៅជាសកម្មភាពរើសសំរាម សំណល់ប្លាស្ទិក សម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់ សំរាមនិងសំណល់បា្លស្ទិក ឱ្យបានត្រឹមត្រូវ។ ការណ៍នេះជំរុញឱ្យប្រជាពលរដ្ឋនឹងបន្តជាចលនារួមគ្នាចេញពីក្នុងចិត្ត ធ្វើឱ្យផ្ទះស្អាត ធ្វើឱ្យកម្ពុជាស្អាត ទាំងនៅផ្ទៃក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

សូមជម្រាបជូនថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកស្រី Nellie GHUSAYNI បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តដូចជា ការគ្រប់គ្រងសំរាម ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបណ្តុះកូនឈើ និងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមទីក្រុងទីសាធារណៈនានា បង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ឱ្យមានការរស់នៅប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង