**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

កុមារម្នាក់នៅរដ្ឋតិចសាស់ ស្លាប់ដោយសារជំងឺកញ្ជ្រឹល ដែលជាការស្លាប់លើកដំបូង

វ៉ាស៊ីនតោន៖ កុមារម្នាក់នៅរដ្ឋតិចសាស់បានស្លាប់ដោយសារជំងឺកញ្ជ្រឹល ដែលជាការស្លាប់លើកដំបូង ខណៈមានការឆ្លងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍នៅសហរដ្ឋអាម៉េរិក ទន្ទឹមនឹងការផ្ទុះឡើងនៃករណីឆ្លងជាង១៣០ករណីនៅរដ្ឋចំនួនពីរ។

នាយកដ្ឋានសុខភាពរដ្ឋតិចសាស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារម្នាក់ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្រ្ជឹល បានស្លាប់នៅក្នុងមន្ទីរពេទ្យកុមារមួយ។ លោកស្រី អាមី ថមសុន នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ Covenant នៅទីក្រុង Lubbock បានសង្កត់ធ្ងន់ថា៖«យើងមានក្មេងៗជាច្រើនចូលមកព្យាបាល ហើយច្បាស់ណាស់ថា យើងមិនបានត្រៀមខ្លួនទេ»។ ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យខាងលើបន្តថា អ្នកជំងឺបានបង្ហាញរោគសញ្ញាដូចជា៖គ្រុនក្ដៅខ្លាំង ភ្នែកឡើងក្រហម តឹងច្រមុះ ក្អក និងកន្ទួលនៅលើផ្ទៃមុខ ខណៈកុមារទាំងនោះត្រូវការការព្យាបាលដោយដាក់អុកស៊ីហ្សែន និងថ្នាំសម្រាប់គ្រុនក្ដៅខ្លាំង។

មន្ត្រីសុខាភិបាលរដ្ឋតិចសាសបានលើកឡើងថា យ៉ាងហោចណាស់មនុស្ស១២៤នាក់ត្រូវបានគេដឹងថា បានឆ្លងជំងឺកញ្រ្ជឹលនៅតំបន់ West Texas ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៥មក ប៉ុន្តែក្នុងចំណោមនោះមាន៥នាក់មិនបានចាក់វ៉ាក់សាំងទេ ហើយភាគច្រើនជាកុមារ។ ករណីចំនួន៩បន្ថែមទៀតត្រូវបានប្រកាសកាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈនៅភាគខាងកើតនៃរដ្ឋ New Mexico នៅជិតបន្ទាត់ព្រំដែនរដ្ឋតិចសាស ដែលកំពុងផ្ទុះរីករាលដាលដល់តំបន់ប្រហែល១០ផ្សេងទៀត។ ជាមួយគ្នានេះ នាយកដ្ឋានសុខាភិបាលនៃរដ្ឋ New Mexico បានព្រមានថា៖«ដោយសារតែជំងឺកញ្ជ្រឹលឆ្លងខ្លាំង ករណីឆ្លងបន្ថែមទំនងជានឹងកើនឡើង»។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាម៉េរិក អត្រាមរណភាពរបស់សហរដ្ឋអាម៉េរិកដោយសារជំងឺកញ្ជ្រឹល សាយភាយតាមខ្យល់ តាមផ្លូវដង្ហើម ការក្អក ឬកណ្តាស គឺមានចំនួនអ្នកស្លាប់ពីម្នាក់ ទៅ ៣នាក់ក្នុងចំណោមករណីដែលបានរាយការណ៍ចំនួន១០០០ករណី។ ទន្ទឹមនឹងការស្លាប់ដោយជំងឺកញ្ជ្រឹលចុងក្រោយរបស់សហរដ្ឋអាម៉េរិក គឺនៅឆ្នាំ២០១៥។ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃរដ្ឋតិចសាសបានប្រាប់សារព័ត៌មាន ABC ថា ការផ្ទុះឡើងកំពុងបន្តកើតមានលើកុមារតូចៗ និងក្មេងជំទង់ភាគច្រើន ខណៈករណីដំបូងត្រូវបានកើតឡើងនៅក្នុងសហគមន៍ជនបទ និងកុមារមិនទាន់ចាក់វ៉ាក់សាំងជាដើម។

តាមពិតទៅ កញ្ជ្រឹលត្រូវបានលុបបំបាត់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០០០ មកម្ល៉េះ។ យ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មន្ត្រីសុខាភិបាលសហព័ន្ធអាម៉េរិកបានសន្មតថា ការផ្ទុះឡើងនៃជំងឺកញ្រ្ជឹលនេះ គឺដោយសារឪពុកម្តាយរបស់ពួកគេមិនព្រមចាក់វ៉ាក់សាំងកូន។ គួរបញ្ជាក់ថា បន្ទាប់ពីមានករណីស្លាប់ដោយសារជំងឺកញ្រ្ជឹល ឥឡូវនេះទីក្រុង Lubbock កំពុងផ្សព្វផ្សាយអំពីការចាក់វ៉ាក់សាំងកញ្ជ្រឹល សម្រាប់កុមារទាំងហ្លាយណាដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយគ្លីនិកចាក់ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង