**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

Google របស់ក្រុមមេ Alphabet Inc កៀកនឹងសម្រេចចិត្តលើទីតាំង នៅឥណ្ឌា ដែលជាទីផ្សារសំខាន់ នឹងបើកហាងលក់រាយលើកដំបូងរបស់ខ្លួន

ញ៉ូវដេលី៖ ក្រុមហ៊ុន Google របស់ក្រុមមេ Alphabet Inc កៀកនឹងសម្រេចចិត្តលើទីតាំង ក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារសំខាន់របស់ខ្លួន ជាទីកន្លែងដែលក្រុមហ៊ុន នឹងបើកហាងលក់រាយលើកដំបូងរបស់ខ្លួន នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីប្រភពចំនួន៣ ដែលដឹងពីផែនការ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

Google ចាត់ទុកឥណ្ឌា ជាទីផ្សារកំណើនសំខាន់ ដែលខ្លួនបានប្តេជ្ញាថានឹងវិនិយោគ ចំនួន១០ពាន់លានដុល្លារ។
បច្ចុប្បន្ន Google មានហាងលក់រាយត្រឹមតែ៥ទីតាំងប៉ុណ្ណោះ ដោយទាំងអស់នោះ ស្ថិតនៅសហរដ្ឋអាមេរិក ដែលលក់ផលិតផលទាំងអស់របស់ខ្លួន រួមទាំងទូរស័ព្ទ Pixel, នាឡិកាដៃ និងកាសស្តាប់ត្រចៀក។
ក្រុមហ៊ុន Google បានបដិសេធ ក្នុងការអត្ថាធិប្បាយលើព័ត៌មាននេះ។

ប្រភពមួយបានឱ្យដឹងថា ហាងនោះ នឹងចំណាយពេលយ៉ាងហោចណាស់៦ខែទៀត ទើបបើកដំណើរការ, ទោះយ៉ាងនេះក្តី ពេលវេលាអាចផ្លាស់ប្តូរ។
​ប្រភពដដែលបន្ថែមថា មជ្ឈមណ្ឌលព័ត៌មានវិទ្យា Bengaluru នៅភាគខាងត្បូងឥណ្ឌា ក៏ស្ថិតក្នុងការពិចារណាផងដែរ, ប៉ុន្តែទីក្រុង New Delhi និង​ Mumbai ជាទីតាំងអាទិភាព។

គួររំលឹកថា បច្ចុប្បន្ន Google លក់ផលិតផលរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា តាមរយៈអ្នកលក់រាយដែលមានការអនុញ្ញាត ដូចក្រុមហ៊ុន Apple ផងដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២៣ នាយកប្រតិបត្តិ Apple លោក Tim Cook បានធ្វើដំណើរទៅឥណ្ឌា ដើម្បីបើកហាងលក់រាយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនដំបូងរបស់ខ្លួន នៅទីក្រុង Mumbai និងក្រោយមកនៅទីក្រុង New Delhi។

អត្ថបទដែលជាប់ទាក់ទង