**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា(១៩ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ខែកុម្ភៈ ឆ្នាំ២០២៥) នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ច្រកចូលខាងកើត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា និងអ្នកពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថាប័នអាជ្ញាធរជាតិអប្សរាបានដើរតួនាទីអភិរក្ស ដោយមានការជ្រោមជ្រែងជាឆ្អឹងខ្នង ការអនុវត្តបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(អាយស៊ីស៊ី-អង្គរ) ការជួយជ្រោមជ្រែងពីបណ្តាប្រទេសអន្តរជាតិជាមិត្ត ជាពិសេស ជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យ។

ក្នុងឆ្នាំ២០០៤ អង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ហើយបន្ទាប់មកទៀត អាជ្ញាធរជាតិអប្សរាបានកំណត់គោលដៅបន្ថែមទៀត គឺការអភិវឌ្ឍដោយចីរភាពបន្ថែមលើការអភិរក្ស។ ក្រៅពីធានាឱ្យបាននូវកិច្ចការអភិរក្ស និងការអភិវឌ្ឍដោយចីរភាព ការងារដែលសំខាន់មួយទៀត គឺការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរទាំង១១២ភូមិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងបេតិកភណ្ឌអរូបី ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២៣ អង្គរ ត្រូវបានស្ថាប័នអន្តរជាតិទទួលស្គាល់ និងយកធ្វើជាគំរូ ក្នុងការអនុវត្តទៅលើបេតិកភណ្ឌផ្សេងទៀតលើពិភពលោក ក្នុងចំណោមបេតិកភណ្ឌ៣ប្រភេទ គឺបេតិកភណ្ឌក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌជោគជ័យ។

ឯកឧត្តមអគ្គនាយក មានប្រសាសន៍ទៀតថា សមិទ្ធផលទាំងអស់នេះ មិនអាចកើតឡើងបានទេ បើគ្មានសន្តិភាព និងការគាំទ្រពីថ្នាក់ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ដៃគូអន្តរជាតិ និងឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ចំពោះព្រះរាជកិច្ចដ៏ថ្លៃថ្លាលើកិច្ចការវប្បធម៌ និងបេតិកភណ្ឌ និងសូមឧទ្ទិសកុសលផលបុណ្យ ចំពោះវិញ្ញាណក្ខន្ធ អតីតថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងឥស្សរជនផ្សេងទៀត ចំពោះបុព្វហេតុថែរក្សា ការពាររមណីយដ្ឋានអង្គរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីប្រារព្ធខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ធ្វើឡើងក្រៅពីរម្លឹកការដំណើរការដំបូងនៃអាជ្ញាធរជាតិអប្សរា ការខិតខំប្រឹងប្រែងកន្លងមក របស់បុព្វការីជន និងឥស្សរជនជាតិ អន្តរជាតិគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

លោកជំទាវថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តស្មារតីដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យវិស័យទេសចរណ៍ និងវប្បធម៌កំពុងមានវឌ្ឍនភាព និងជាវិស័យមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយសោភ័ណភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលជាតិ រហូតមានការទទួលស្គាល់ និងកោតសរសើរពីសាធារណជន។

លោកជំទាវបណ្ឌិតសភាចារ្យមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំទាំងអស់នៃអាជ្ញាជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយការយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង