**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រៀបចំបេីកអង្គសិក្ខាសាលា ស្តីពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

បន្ទាយមានជ័យ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំបេីកអង្គសិក្ខាសាលា ស្តីពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជូនដល់លោក-លោកស្រី អ្នកពាក់ ព័ន្ធ តំណាងឱ្យអង្គការដៃគូរអភិវឌ្ឍន៍នានាដែល ធ្វើការងារលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដែលប្រារព្ធ ធ្វេីឡេីងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

យោងតាមរបាយការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលបានលទ្ធផលដូចខាងក្រោម ១. ចំនួនភូមិ ODF ផ្ទៀងផ្ទាត់រួច សរុបៈ ៦៥៣ភូមិ ទូទាំងខេត្ត, ២. ចំនួនភូមិបាន ODF មិនទាន់ផ្ទៀងផ្ទាត់ សរុបៈ ១៥ភូមិ, ៣. ចំនួនឃុំ  ODF បានផ្ទៀងផ្ទាត់រួច សរុបៈ ៦៥ឃុំ/៦៧ឃុំ, ៤. ចំនួនឃុំ ODF មិនទាន់ផ្ទៀងផ្ទាត់ សរុប: ២ឃុំ, ៥. ចំនួនស្រុក ODF មិនទាន់ផ្ទៀងផ្ទាត់ សរុបៈ ៨ស្រុក, ៦. ចំនួនស្រុក កំពង់ជម្រុញ និងផ្ទៀងផ្ទាត់ សរុបៈ ១ស្រុក, ៧. ចំនួនភូមិទទួលបានប័ណ្ណសរសើរ សរុបៈ១៥៩ភូមិ, ៨. ឃុំទទួលបានប័ណ្ណសរសើរ សរុបៈ១០ឃុំ/៦៧ឃុំ-សង្កាត់, ៩.ក្រុង-ស្រុកបានប្រកាសផ្ទៃក្នុង និងដាក់សំណើស្នើសុំក្រុមផ្ទៀងផ្ទាត់ថ្នាក់ខេត្ត ចុះផ្ទៀង ផ្ទាត់ មាន ចំនួន០៣ក្រុង-ស្រុក(ស្រុកភ្នំ ស្រុក, ស្រុកស្វាយចេក និងស្រុកថ្មពួក)។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍជនបទ បានឱ្យ ដឹងថា យោងតាមរបាយការណ៍ខាងលេី បើគិតជាភាគរយសម្រេច បាន ចំនួន៨៩% រួចហើយ។ ប៉ុន្តែនៅខ្វះធនធានថវិកាមួយ ចំនួនទៀតក្នុងការ គាំទ្រដល់ក្រុមគណៈកម្មការខេត្ត ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅតាមបណ្តាក្រុង-ស្រុក ព្រោះតាមការពិភាក្សារវាងមន្ទីរអភិវឌ្ឍន៍ ជាមួយអង្គការទស្សនៈពិភពលោក ប្រចាំ តំបន់ ប្រតិបត្តិខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានឱ្យដឹងថា អង្គការទស្សនៈពិភពលោក មានការគាំទ្រតែក្នុងតំបន់គោលដៅប៉ុណ្ណោះ(ស្រុកមង្គលបូរី ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ) រីឯបួនក្រុង-ស្រុកទៀតនៅមិនទាន់មានអ្នកគាំទ្រនៅឡើយ។ ព្រមទាំងធនធាន ថវិកាសម្រាប់ប្រារព្វពិធីប្រកាសខេត្តជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង